អ្នកនាំពាក្យ CPP និយាយយ៉ាងណា ក្រោយ EU សម្រេចដកផ្នែកខ្លះនៃ EBA

  • 2020-02-12 13:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានមានប្រសាសន៍ប្រាប់ [ខ្លីៗ] នៅយប់ថ្ងៃទី១២ ខែកុម្ភៈនេះថា សហភាពអឺរ៉ុបបានសម្រេចហើយ ក្នុងក្របខណ្ឌត្រឹម ២០ភាគរយទេ ហើយ២០ភាគរយនេះ សំដៅទៅលើមុខព្រួញវាយណភ័ណ្ឌសម្ភារៈផលិតផលកាត់ដេរ ស្បែកជើង និងផលិតសម្រាប់ធ្វើដំំណើរ។

លោកយល់ថា ក្នុងកម្រិត២០ភាគរយ មិនជាការធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមដែលកើតឡើង ដោយសារការព្យួរមួយផ្នែកតូចនេះទេ។

មន្រ្តី CPP រូបនេះ បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ មិនមែនតែក្នុងក្របខណ្ឌត្រឹម២០ភាគរយនឹងទេ គឺត្រៀមលក្ខណៈ១០០ភាគរយតែម្តង ដូចថាយើងទៅប្រដាល់ យើងហាត់មិនមែនវ៉ៃត្រឹមតែបីទឹក ឬប្រាំទឹកទេ ពេលណាដែលវ៉ៃប្រាំទឹក យើងហាត់ដល់១០ទឹក ឬ២០ទឹកឯណោះ ដើម្បីយើងធានាបាននូវបញ្ហាប្រឈម ក់តឡើង។ ហើយដូចជាអត់មានបញ្ហាអីដែលគួរឲ្យព្រួយបារម្ភទេ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ទៀតថា «ទន្ទឹមនឹងការដាក់ព្យួរប្រព័ន្ធ EBA មក រាជរដ្ឋាភិបាលក៏បានធ្វើសកម្មភាពយ៉ាងបន្ទាន់ក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបក៏មាន នៅក្នុងសមាគមអាស៊ានក៏មាន នៅក្នុងប្រទេសនៅអាស៊ីក៏មាន ចំណុចដែលធ្វើពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសក្រៅពីក្របខណ្ឌ EU លោកយល់ថា វាអាចនឹងមានបានលទ្ធផលដើម្បីទប់ទល់ចំនួន ២០ភាគរយនឹងបាន»៕

**ចុចអាន​បន្ថែម៖ គណៈកម្មការអឺរ៉ុប សម្រេចដកផ្នែកខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA

អត្ថបទ៖ សោភា

អត្ថបទថ្មី
;