ភ្ញៀវទេសចរនៅលើនាវា Westerdam អាចនៅកម្សាន្តខេត្តព្រះសីហនុ និងសៀមរាបបាន
- 2020-02-14 03:05:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញៀវទេសចរនៅលើនាវា Westerdam អាចនៅកម្សាន្តខេត្តព្រះសីហនុ និងសៀមរាបបាន
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យភ្ញៀវចាកចេញពីលើនាវា Westerdam អាចមកទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ និងសៀមរាបតាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះដែរ សម្ដេចក៏ បានណែនាំឲ្យម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋានទាំងអស់មិនត្រូវមានការរើសអើងណាមួយចំពោះពួកគេនោះទេ។ នេះបើតាមការបញ្ជាក់របស់ សម្ដេចក្នុងពេលអញ្ជើញទៅទទួល ស្វាគមន៍អ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី ១៤ កុម្ភៈ នេះ។
សម្តេច នាយករដ្ឋមន្ត្រី ក៏បានក៏ជួយសម្របសម្រួលដល់អ្នកដំណើរមួយចំនួនផ្ទេរតាមយន្តហោះទៅកាន់ប្រទេសរៀងៗខ្លួនរបស់ពួកគេវិញផងដែរ និងជូនពរដល់ភ្ញៀវទេចរទាំងអស់ធ្វើដំណើរដោយសប្បាយរីករាយ និងជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ថ្ងៃនេះ៕