ទូតជប៉ុន ស្នើឱ្យ​កម្ពុជា កុំផ្សព្វផ្សាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​ជនជាតិជប៉ុន បើរកឃើញ​មានកូរ៉ូណា

  • 2020-02-14 07:16:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូត​ជប៉ុន ប្រចាំ​នៅកម្ពុជា បាន​ស្នើភាគី​កម្ពុជា​ជួយ​រក្សា​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ជនជាតិជប៉ុន ក្នុង​ករណី​រកឃើញ​វីរុស​កូរ៉ូណា​ថ្មី COVID-19 ពោលគឺ​មិនត្រូវផ្សព្វផ្សាយ​ជាសាធារណៈ​ឡើយ បើគ្មាន​ការអនុញ្ញាតពី​សាមីខ្លួន។ នេះបើយោងតាមលិខិត​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្ញើទៅកាន់​​រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល និង​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន ចុះ​កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០២០។

ក្នុង​លិខិត​នេះ បាន​ឱ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២០ ក្រសួង​សុខាភិបាល​បាន​ពិនិត្យ​ឃើញ​ជនជាតិចិន ១នាក់ មានផ្ទុកវីរុសកូរ៉ូណាថ្មី នៅក្រុង​ព្រះសីហនុ ហើយ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​គាត់​ត្រូវបាន​បង្ហាញ​ជាសាធារណៈ ដូចជា​ឈ្មោះ ថ្ងៃខែឆ្នាំ​កំណើត និង​លេខលិខិតឆ្លងដែនជាដើម៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;