ផ្សារឃ្លាំងរំសេវ នឹងត្រូវបិទ ហើយសាងសង់ជាអគារថ្មីទំនើប
- 2020-02-14 08:23:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្សារឃ្លាំងរំសេវ នឹងត្រូវបិទ ហើយសាងសង់ជាអគារថ្មីទំនើប
ចន្លោះមិនឃើញ
ផ្សារឃ្លាំងរំសែវ ដែលស្ថិតក្នុងទីតាំងមជ្ឈមណ្ឌល ម៉ុង ឌីយ៉ាល់ នឹងត្រូវបិទជាស្ថាពរ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ហើយទីតាំងផ្សារនេះ នឹងប្រើប្រាស់សម្រាប់ការសាងសង់អគារថ្មីទំនើបទាន់សម័យ។ នេះបើតាមលិខិតរបស់មេធាវីតំណាងដោយអាណត្តិឱ្យលោកឧកញ៉ា ស៊ី គង់ទ្រីវ ចុះកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
ដើម្បីអភិវឌ្ឍឱ្យមជ្ឈមណ្ឌល ម៉ុង ឌីយ៉ាល់ មានសោភ័ណភាពស្រស់បំពង ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដ៏ស្រស់ស្អាតស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជារបស់ប្រជាជនខ្មែរ ម្ចាស់ទីតាំងត្រូវការទីតាំងដីផ្សារនេះ ធ្វើការសាងសង់អគារថ្មីទំនើបទាន់សម័យ។
ដូច្នេះចាប់ពីថ្ងៃនេះ សូមបងប្អូនអាជីវករទាំងអស់ដែលបានជួលតូបលក់ដូរ នៅក្នុងផ្សារឃ្លាំងរំសែវទាំងអស់ ត្រូវរកទីតាំងដើម្បីប្រកបអាជីវកម្មលក់ដូររៀងៗខ្លួន ហើយផ្សារត្រូវបិទជាស្ថាពរ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ហើយមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ នឹងចាប់ផ្តើមសាងសង់អគារថ្មីលើទីតាំងដីនេះ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ។
ក្នុងរយៈពេល ៣ខែ ម្ចាស់ទីតាំងពុំគិតប្រាក់ឈ្នួលតូបប្រចាំខែ និងថ្លៃប្រើប្រាស់ចរន្តអគ្គិសនីឡើយ គឺខែកុម្ភៈ ខែមីនា និងខែមេសា ឆ្នាំ២០២០៕