វីរុសកូរ៉ូណា ទៅដល់ទ្វីបអាហ្រ្វិកហើយ!
- 2020-02-15 00:54:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរុសកូរ៉ូណា ទៅដល់ទ្វីបអាហ្រ្វិកហើយ!
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលអេហ្ស៊ីប កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសពីករណីដំបូងនៃវីរូសកូរ៉ូណាក្នុងប្រទេសអេហ្ស៊ីប នៃទ្វីបអាហ្រ្វិក។ សេចក្ដីប្រកាសនោះ មិនបានបញ្ជាក់ពីសញ្ជាតិនៃអ្នកឆ្លងនោះទេ ដោយគ្រាន់តែបញ្ជាក់ថាមិនមែនជាជនជាតិអេហ្ស៊ីបនោះទេ។
គួរបញ្ជាក់ថា អេហ្ស៊ីប បានបិទជើងហោះហើរទាំងអស់របស់អាកាសចរណ៍ជាតិ ទៅកាន់ប្រទេសចិន កាលពីដើមខែកន្លងទៅ។ ចំណែកជនជាតិអេហ្ស៊ីប ៣០១នាក់ ក៏ត្រូវបានជម្លៀសចេញពីក្រុងវូហានផងដែរ ដោយអ្នកទាំងនោះ ត្រូវបានដាក់នៅដាច់ដោយឡែកពីគេ ១៤ថ្ងៃ។
វីរុសកូរ៉ូណា បានសម្លាប់មនុស្សជិត ១៤០០នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ ដែលភាគច្រើននៅប្រទេសចិន៕