សម្តេច ហ៊ុន សែន បញ្ជាក់​រឿង​ស្រ្តីអាមេរិកដែលផ្ទុកកូរ៉ូណា ក្រោយ​ចាកចេញពីកម្ពុជា

  • 2020-02-18 03:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងបញ្ជាក់ថា ស្រ្តីអាមេរិកដែលមានផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19 គឺពុំមែន​កើតនៅកម្ពុជាទេ ពោលគឺរកឃើញនៅម៉ាឡេស៊ីឯណោះ។ ការ​ថ្លែងនេះ ធ្វើឡើង​នៅក្នុងពិធី​ចែកសញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២០។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច​បាន​លើកឡើង​យ៉ាងដូច្នេះថា៖ «**រឿងកើតកូរ៉ូណាមួយករណីនៅនេះ មិនមែនកើតឡើងនៅកម្ពុជាទេ ទៅរកឃើញនៅឯម៉ាឡេស៊ី ហើយអ្នកទាំងនោះ គឺហោះចេញពីព្រលានយន្តហោះកងកេង ទៅម៉ាឡេស៊ីតែម្តង។ ហើយករណីនេះចម្លែកបន្តិចត្រង់ថា មនុស្សដទៃអត់មានកើត រាប់ទាំងប្តីដែលដេកជាមួយគ្នា បាយទឹកជាមួយគ្នា កាន់ដឹកដៃគ្នា ប្តីអត់កើត (កូរ៉ូណា) ប្រពន្ធកើត**»។

ជាមួយគ្នានេះ សម្តេចបានស្នើឱ្យអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាលកម្ពុជា និងភាគីមាឡេស៊ី ស្រាវជ្រាវករណីនេះតទៅទៀត៕

ចុចអាន៖ ក្រសួង​ឆ្លើយតបរឿងដែលម៉ាឡេស៊ីរកឃើញ​កូរ៉ូណា​លើជនជាតិអាមេរិក​ក្រោយ​ចាកចេញពី​កម្ពុជា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;