រាជរដ្ឋាភិបាល សម្រេចដំឡើងកម្រិតច្រកទ្វារព្រំដែន ៣ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ

  • 2020-02-20 07:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែន​ចំនួន ៣ទៅ​ជាច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ សម្រេច​ឲ្យ​សាងសង់​ស្ពាន​ឆ្លងកាត់​អូរ​ធម្មជាតិ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិព្រំ និង​សាង​សង់​ស្ពានដែកមួយកន្លែង ចន្លោះស្ពានថ្ម និង​ស្ពាន​ផ្លូវ​រថភ្លើង​នៃ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​សន្និបាត​ត្រួត​ពិនិត្យ​ការងារ​ឆ្នាំ២០១៩ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២០។

បច្ចុប្បន្ន​កម្ពុជាមាន​ច្រកទ្វារចំនួន ៨២ក្នុងនោះច្រកទ្វារកំពង់ផែអន្តរជាតិចំនួន ៣ច្រក​ទ្វារ​អាកាស​យានដ្ឋាន​អន្តរជាតិចំនួន ៣ ច្រកទ្វារព្រំដែនអន្តរជាតិចំនួន ២៦ ច្រកទ្វារព្រំដែនទ្វេភាគីចំនួន ១៤ ច្រក​ទ្វារតំបន់ព្រំដែនចំនួន ២៦ និងច្រកទ្វារកំពង់ផែសមុទ្រចំនួន ១០។

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត
ដោយ​ឡែកគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា ថៃបាន​រក​ឃើញ​បង្គោល​ព្រំ​ដែន​លេខ ៧៣នៅតាមខ្សែបន្ទាត់ព្រំដែនខេត្តកោះកុង នឹង​ក្រុមគណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​និង​បោះ​បង្គោលព្រំដែនកម្ពុជា វៀតណាម បាន​ឯកភាព​គ្នា​សាង​សង់​បង្គោល​ព្រំដែន​បំពេញ​បន្ថែម​ប្រភេទ​បេតុង​ចំនួន ៤៤ទីតាំង ស្មើ ៤៤បង្គោល នឹងធ្វើការផ្លាស់ប្ដូរបង្គោលព្រំដែនលេខ ១១/២ (ដែល​ជា​បង្គោលចាស់ពុំមានចារអក្សរខ្មែរ)។

គិត​ត្រឹមថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា ថៃ ផ្ដល់​ប័ណ្ណ​ព្រំដែន​ជូនប្រជាពលរដ្ឋបានចំនួន ១២២ ៤៦៤ក្បាល និងព្រំដែនកម្ពុជា ឡាវបានចំនួន ២០ ក្បាល៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;