ក្រសួងសាធារណការបង្កើតអគ្គនាយកដ្ឋានថ្មី៥បន្ថែមទៀត

  • 2020-02-21 09:40:00
  • ចំនួនមតិ 54 | ចំនួនចែករំលែក 58

ចន្លោះមិនឃើញ


ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបង្កើតបន្ថែមអគ្គនាយកដ្ឋានថ្មីចំនួន៥បន្ថែមទៀតក្នុងនោះរួមមាន ១.អគ្គនាយកដ្ឋានផែកការ ២.អគ្គនាយកដ្ឋានបច្ចេកទេស បំបែកចេញពីអគ្គនាយកដ្ឋានបច្ចេកទេស និងសាធារណការ ៣.អគ្គនាយកដ្ឋានទឹកកង្វក់ ៤.អគ្គនាយកដ្ឋានឡូជីស្ទីក និង៥.អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក និងសមុទ្រ។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក្នុងកម្មវីធីសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃ២១ កុម្ភៈ ២០២០នេះ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លៃងក្នុងកម្មវិធីមួយទីស្តីការក្រសួងកាលពីកន្លងទៅ

ខាងក្រោមនេះជាអង្កការលេខរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងឧបសម្ព័ន្ធអនុក្រឹតលេខ២១៦.អនក្រ.បក ចុះថ្ងៃទី ១៣ តុលា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖

អត្ថបទ៖ លន ហ្សាឌីណា

;