Messi ស៊ុត ៤ គ្រាប់ម្នាក់ឯងថ្ងៃមុនដឹងអត់កន្លងមកធ្លាប់ទម្លាយសំណាញ់ក្រុមណាទៀត?(មានវីដេអូ)

  • 2020-02-24 03:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 24

ចន្លោះមិនឃើញ


ប្រធានក្រុម Lionel Messi ស៊ុត ៤ គ្រាប់ម្នាក់ឯងក្នុងចំណោមគ្រាប់ឈ្នះ ៥-០ លើក្រុម SD Eibar នៅក្នុងការប្រកួតពានលីគសប្ដាហ៍ទី ២៥ បានជួយឲ្យក្រុមឡើងមកឈរកំពូលតារាងសារជាថ្មី។

រូបថត៖ La liga

ត្រឡប់ទៅកាលពីអតីត ៧ ក្រុមខាងក្រោមនេះសុទ្ធតែធ្លាប់រងគ្រោះដោយសារថ្វីជើងម្ចាស់ស្បែកជើង មាស ៦​ សម័យកាលមានដូចជា (គិតទាំងពានក្នុងស្រុក និងពាន Champions League) ៖

-ក្លឹបដំបូងគេដែល Messi ស៊ុតចូល ៤ គ្រាប់គឺ Arsenal នៅ Champions League ឆ្នាំ ២០១០ ដែលបញ្ចប់ទៅលទ្ធផល ៤-១

-Valencia ក្នុងឆ្នាំ ២០១២ នៅ Laliga ដែលបញ្ចប់ទៅលទ្ធផល ៥-១

-Leverkusen នៅ Champions League ឆ្នាំ ២០១២ ដែលបញ្ចប់ទៅលទ្ធផល ៧-១

-Espanyol នៅ Laliga ឆ្នាំ ២០១២ ដែលបញ្ចប់ទៅលទ្ធផល ៤-0

-Osasuna នៅ Laliga ឆ្នាំ ២០១៣ ដែលបញ្ចប់ទៅលទ្ធផល ៥-១

-Eibar នៅ Laliga ឆ្នាំ ២០១៧ ដែលបញ្ចប់ទៅលទ្ធផល ៦-១

-Eibar នៅ Laliga ឆ្នាំ ២០២០ ដែលបញ្ចប់ទៅលទ្ធផល ៥-០។

ក្រោយរកបានគ្រាប់យ៉ាងសន្ធឹកបែបនេះ Messi ក៏បានបង្កើតកំណត់ត្រាថ្មីផងដែរគឺអាចស៊ុតបាន Hat-trick ចំនួន ៤៨ ដងលើសកីឡាករផ្សេងៗទាំងអស់នៅលីគកំពូលអេស្ប៉ាញ។ ចំណែកឯស្ថិតិអ្នករកបានគ្រាប់បាល់ច្រើនជាងគេ(១៨ គ្រាប់) និងបញ្ជូនបាល់ (១២ដង) បានច្រើនជាងគេ ក៏តែជា Messi ដដែល (គិតត្រឹមសប្ដាហ៍ទី ២៥ រដូវកាលនេះ)។

រូបថត៖ La liga

សង្កេតឃើញថា ទោះជារំលងច្រើនសប្ដាហ៍មិនបានស៊ុត តែកីឡាករអាហ្សង់ទីនរូបនេះ បញ្ចូនបាល់ឲ្យមិត្តរួមក្រុមជាញឹកញាប់ដែលគិតមកទល់ពេលនេះគឺរួមចំណែកបានសរុប ១០០០ គ្រាប់ (ស៊ុត៦៩៦ បោះឲ្យគេបាន ៣០៦ ដង) ខណៈដែលរូបគេត្រូវការតែ ១៧ គ្រាប់ទៀតប៉ុណ្ណោះអាចស្មើនឹងកំណត់ត្រារបស់ស្តេចបាល់ទាត់ប្រេស៊ីល Pelé គឺ ៦៤៣ ។

សម្រាប់ក្លឹបវិញ ៥ គ្រាប់ម្សិលមិញនោះគឺ Barcelona រកបាន ៦១៥១ គ្រាប់ឈរលើ Real Madrid រកបាន ៦១៥០ គ្រាប់នៅ La Liga តាំងពីបង្កើតក្លឹបនិងលីគ៕

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ រក្សា

;