ស្លាប់និងរបួសជាង ៧០០នាក់ ក្នុង​គ្រោះថ្នាក់ចរាចរណ៍កាលពីខែមុន

  • 2020-02-27 06:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា គ្រោះ ថ្នាក់​ចរាចរណ៍​ក្នុងខែមករា ឆ្នាំ២០២០ បានកើតឡើងចំនួន ៣៥៨លើក បណ្តាលឱ្យស្លាប់ចំនួន ២០៦​នាក់ និងរបួសចំនួន ៥៥៨នាក់ ប្រៀបធៀបខែធ្នូ ឆ្នាំ២០១៩ ថយចុះចំនួន ១២លើក (៣៥៨ /៣៧០លើក) ស្មើនឹង ៣% ស្លាប់​កើនចំនួន ២០នាក់ (២០៦/១៨៦នាក់) ស្មើនឹង ១១% និងរបួស កើន ៥៨នាក់ (៥៥៨ /៥០០នាក់) ស្មើនឹង១២%។

រូបតំណាង
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  ក៏​បាន​ពិភាក្សា​លើ​សេចក្តី​ព្រាង​របាយការណ៍​ទាក់ទង​នឹង​ការ​អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវ​គោក​របស់គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ ដែលផ្ដោតជាសំខាន់ទៅលើបញ្ហាចម្បងនានា ទាក់​ទង​នឹងការតាក់តែងលិខិតបទដ្ឋាន ការផ្សព្វផ្សាយ ការអប់រំច្បាប់ លទ្ធផលត្រួតពិនិត្យ រឹតបន្តឹង ការ​អនុ​វត្តច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ប្រតិកម្មរបស់សាធារណៈជន បញ្ហា​និង​ភាព​ប្រឈម ផែនការ និងទិសដៅអនុវត្តការងារបន្ត៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;