ហ្វេនអន់ចិត្តខ្លាំង ពេលឮកីឡាករម្នាក់របស់ Liverpool និយាយបែបនេះ

  • 2020-03-06 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Adam Lallana បានចេញមកនិយាយបកស្រាយពីរឿងរ៉ាវស្ថានភាពក្រុម អំឡុងពេលប្រកួតចាញ់ Chelsea ធ្លាក់ចេញពីពាន FA Cup ត្រឹមជុំទី ៥ ឬវគ្គ ១៦ ក្រុមចុងក្រោយកាលពីថ្ងៃទី ៤ ខែមីនាកន្លងទៅ។

ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំបានលើកឡើងដោយសរសើរ Chelsea ត្រង់ៗថា "នៅតង់ទី ១ ពួកយើងមិនអាចរកគ្រាប់បាល់បាន ខ្ញុំមានអារម្មណ៍ហាក់ដូចការប្រកួតគឺចប់ហើយ។ ចូលតង់ទី ២ យើងលេងរាងគ្រាន់បើ តែមានកំហុសច្រើន។ ពួកយើងបណ្ដោយឲ្យក្រុមល្អដូច Chelsea វាយសម្រុកម្តងហើយម្តងទៀតរហូតដល់មានគ្រាប់បាល់។ ខ្ញុំមិនចូលចិត្តលទ្ធផលបែបនេះទេ ។ "

Adam Lallana /រូបថតក្លឹប៖​ LFC
តាមរយៈវីដេអូបានបង្ហាញថា ក្រោយពេលលេងបានតែ ១៣ នាទី Willian មានឱកាសទាត់សំដៅទីដល់ទៅ ២ ដង ប៉ុន្តែ Adrian ដែលជាអ្នកចាំទីដៃទី ២ របស់ Liverpool ចាប់បាល់ភ្លាត់ធ្វើឲ្យ Chelsea នាំមុខបានមុន។ លុះឈានដល់តង់ទី ២ កីឡាករលេខ ៨ Barkley ស៊ុតចូលមួយជើងទៀតដែលជាគ្រាប់បាល់ដ៏ល្អរបស់គេដែលអូសតាំងពីពាក់កណ្ដាលតារាងមកម្ល៉េះ។

ក្រោយនិយាយត្រង់ៗបែបនេះ សម្តីខ្លីៗខាងលើត្រូវបានអ្នកគាំទ្រភាគច្រើនរបស់ហង្សក្រហមលើ social media ហាក់មិនពេញចិត្តសោះឡើយ បានធ្វើការវាយប្រហារសម្តីធ្ងន់ៗទៅលើរូបគេ និងចង់ឲ្យក្លឹបលក់គេឆាប់ៗថែមទៀតផង ខណៈដែល Adam បង្ហាញខ្លួន ១៤ ដង(ជាប់ជម្រើសដំបូងបានតែ ៣ ដងគត់) ក្នុងចំណោម ២៣ ប្រកួតរដូវកាលនេះ។

គ្រាដែលក្រុមកំពុងឡើងជើងមួយនេះ ស្រាប់តែបរាជ័យផ្ទួនៗទាំង ៣ កម្មវិធីផ្សេងគ្នាដូចជា Champions League, EPL និង FA Cup ។

រំឮកដែរថា ក្រោយធ្លាក់ចេញពីពានធំលំដាប់ទី ២ របស់អង់គ្លេសបែបនេះ Liverpool ក៏បានបាត់បង់ឱកាសគ្រងពាន ៣ ក្នុងមួយរដូវកាលរួចទៅហើយ ។

ពានលីគ EPL កំពុងដាច់ ២២ ពិន្ទុមានសង្ឃឹមលើកពានជាលើកដំបូង ក្រោយខកខាន ៣០ ឆ្នាំមកហើយ។ ដោយឡែកជើងទី ២ វគ្គ ១៦ ពាន UCL មិនសង្ឃឹមថាអាចប្រាកដថាអាចវាយបកក្រុម Alectico Madrid បានអត់នោះទេ។ សូមរង់ចាំមើលទាំងអស់គ្នា៕

ប្រភព៖ sportbible ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;