ថៃបិទ​ច្រកព្រំដែន​តំបន់​សាយតាគូរ ខេត្តបុរីរាំ ជាប់ខេត្ត​ឧត្តរមានជ័យ

  • 2020-03-20 02:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរថៃ​បានបិទ​ច្រកព្រំដែន​តំបន់​សាយតាគូរ ស្រុកបានក្រួត ខេត្តបុរីរាំ (ថៃ) ជាប់និងច្រកជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ ការបិទច្រកព្រំដែននេះ ភាគីថៃអះអាងថា ដើម្បីការពារនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងតំបន់់ខ្លួន។

អាជ្ញាធរថៃធ្វើការបិទច្រកចេញចូលនៅព្រំដែន ដោយសារស្ថានភាពបច្ចុប្បន្ននៃការឆ្លងរោគរាតត្បាតកូវីដ ១៩ កំពុងរីករាលដាល អាជ្ញាធរខេត្តបុរីរាំថៃចាំបាច់ត្រូវមានវិធានការតឹងរឹង ដើម្បីការពារនៃការរាតត្បាតនេះ សុំការអនុគ្រោះពីអាជ្ញាធរកម្ពុជាក្នុងការផ្អា។ក ការចេញចូលច្រកព្រំដែននេះ គឺបិទជាបណ្តោអាសន្នចាប់ពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០នេះតទៅ រហូតដល់ការរាតត្បាតរបស់មេរោគនេះ មានការធូរស្រាល។

លោក រ៉ែម ផល្លាវី ប្រធានស្នាក់ការច្រកទ្វាព្រំដែនជប់គគីរ បានថ្លែងប្រាប់ [ខ្លីៗ] កាលពីល្ងាច​ថ្ងៃទី១៩ ខែមីនា ថា ភាគីថៃពិតជា​បានបិទច្រកព្រំដែនតំបន់សាយតាគូរ ស្រុក​បានក្រួត ខេត្តបុរីរាំ (ថៃ) ជាប់នឹងច្រកជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពិតប្រាកដមែន ដោយភាគីថៃបានជូនដំណឹងមករដ្ឋបាលខេត្តកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ ហើយនៅព្រឹកថ្ងៃទី១៩ ខែមីនា ក៏បានចាប់ផ្តើមបិទជាបណ្តោះអាសន្ន។ ការបិទនេះ ត្រូវបានភាគីថៃបញ្ជាក់ថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩។

ចំណែកលោក ប៉ែន កុសល្យ អភិបាលខេត្តខេត្តឧត្តរមានជ័យ បានបញ្ជាក់កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ថា ខាងច្រកព្រំដែនតំបន់សាយតាគូរបានជូនដំណឹងមកខាងកម្ពុជា គឺសុំផ្អាកមួយរយៈ។ មូលហេតុដែលភាគីថៃសុំផ្អាកនេះ គឺដោយសារបញ្ហាការរាតត្បាតនៃជំងឺឆ្លងកូវីដ ១៩ ដោយតែខាងខេត្តបុរីរាំ មានអ្នកកើតជំងឺកូវីដ ១៩ ។ ចំណែកខាងអូរស្មាច់ និងអន្លង់វែង មិនទាន់ឃើញជូនដំណឹងមកទេ។ ហើយខាងភាគីថៃ និងកម្ពុជា គឺមានការសហការគ្នាល្អ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅច្រកព្រំដែនចំនួនពីរ គឺច្រកអូរស្មាច់ និងច្រកជាំសាងាំ ក្នុងស្រុកសំរោង និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាប់និងខេត្តសុរិន្ទ និងខេត្តស៊ីសាកេត (ថៃ) នៅមិនទាន់បិទច្រកនោះទេពោលគឺពលរដ្ឋប្រទេសទាំងពីរធ្វើការដោះទំនិញនិងទំនាក់ទំនងគ្នាជាធម្មតា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;