ចំនួន​ទឹក​ប្រាក់ក្រោយ​ចប់ការ​ប្រកួត FIFA League ​ដែល​សប្បុរស​ជន​​​​បាន​បរិច្ចាគ​

  • 2020-03-23 02:12:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​លីគ​អនឡាញ FIFA League ឬ LaLiga SantanderChallenge ដែល​គាំ​ទ្រ​ដោយ​ UNICEF បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ម្សិល​មិញ​​។

Asensio ផុស​រូប​អបអរ​ពេល​ឈ្នះ /រូបថត៖ twitter
ការ​ប្រកួត​នេះ​ ក៏​មាន​កម្មវិធី​បើ​កឲ្យ​សប្បុរស​ជន​​(បរិច្ចាគ) តាម​អនឡាញ​​ពេល​ទស្សនា​កីឡាករ​តំណាង​ទាំង ២០ ក្រុម​​ប៉ះ​គ្នាផងដែរ គឺ​សរុបបាន​ចំនួនជាង ១៤ ម៉ឺន​អឺរ៉ូ ប្រមាណ​ជា ១៤ ៩៩៨ ដុល្លារ​អាមេរិក​។ ប្រាក់​រង្វាន់​នេះ​នឹង​យក​ទៅ​ជួយ​ដល់​ជន​រងគ្រោះ​ដោយ​វីរុស COVID-19 នៅក្នុង​ប្រទេស​​អេស្ប៉ាញ។

ជម្រាបជូនថា Macos Asensio ជា​កីឡាករ​តំណាង​ក្លឹប Real Madrid បាន​វាយ​មក​យក​ឈ្នះ Ruibal Garcia ជា​កីឡាករ​តំណាង​ក្លឹប Leganes នៅ​វគ្គ​​ផ្តាច់​​​ព្រ័ត្រ​​​ដោយ​​លទ្ធផល ៤-២ ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​​ការ​ប្រកួត​លីគ​អនឡាញលេង​ជាមួយ​កម្មវិធី FIFA 20 ដោយ​ប្រកួត​វិល​ជុំ​​ជា​មួយ​ក្រុម​ទាំង ២០ នៅ​លីគ​កំពូលអេស្ប៉ាញ​៕

ឬបើ​ចង់​បរិច្ចាគ​ចុច​លើ link នេះ​

ទស្សនា​វីដេអូខាងក្រោម៖

ប្រភព៖ laliga ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;