វីដេអូ៖ ពាក់ខ្សែដៃនេះហើយ ចង់ទៅណា​ក៏គេដឹងដែរ បើអត់ព្រមនៅដាច់ដោយឡែកក្នុងផ្ទះ១៤ថ្ងៃ

  • 2020-03-23 03:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅពេលចំនួននៃការឆ្លងដែលនាំចូលដោយអ្នកធ្វើដំណើរមានការកើនឡើងក្នុងទីក្រុងហុង​កុង រាជ​រដ្ឋា​ភិបាល​ បាន​ធ្វើ​ការ​​ពាក់ខ្សែដៃអេឡិចត្រូនិច ដែលភ្ជាប់ទៅនឹងកម្មវិធីសម្រាប់​ធ្វើ​ការ​តាម​ដាន​ទីតាំង​របស់​អ្នកដំណើរ​ទាំង​នោះ ដើម្បី​​បញ្ជូន​​ដំណឹង​ទៅ​មន្ទីរ​សុខាភិបាល និង​មន្ត្រី​ប៉ូលីស​ហុងកុង​ដឹង​​ប្រសិនបើ​​អ្នក​ដំណើរ​ទាំង​នោះ ចេញពីកន្លែងដែលបាន​ដាក់​នៅដាច់ឆ្ងាយពីគេរយៈពេល ១៤ថ្ងៃ។ គូស​បញ្ជាក់​ថា​អ្នក​ដំណើរ​ដែល​ចូល​ទៅ​កាន់​ទីក្រុង​ហុង​កុង​កាល​ពី​ថ្ងៃទី ២០ ខែមីនា មាន​ករណី ៣៦ ក្នុងចំនោម ៤៨ ករណីនៃ​អ្នក​ឆ្លង​កូវីដ១៩ ត្រូវបាននាំចូលពីអ្នកដំណើរបរទេស៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ ម៉េងងី

អត្ថបទថ្មី
;