អារម្មណ៍​ម៉ាក់​យាយវ័យ​ ៥១ ឆ្នាំ​ជា Streamer ហ្គេម​បាល់​ទាត់​លើ​ YouTube

  • 2020-03-23 09:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ


អ្នកស្រី Cait Glasson វ័យ​ ៥១ ឆ្នាំ​ដែល​ត្រូវ​គេ​ផ្តល់​រហស្សនាម​ឲ្យ​ថា Streamer ហ្គេម​បាល់​ទាត់​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​លើ​ YouTube ។ អ្នក​ស្រី​តែង​តែង​ Live និង​ថត​វីដេអូ​ទុក​លើ​យូធូប​ ៤ ដងក្នុង​មួយ​សប្ដាហ៍​ ។ នេះ​បើ​យោង​តាម​សារព័ត៌មាន FBN Multimedia បានសម្ភាសន៍​នា​ពេល​កន្លង​មក។

អ្នកស្រី Cait Glasson

ស្រ្តី​សញ្ជាតិ​កាណាដា​រូប​នេះ មាន​អតីត​ជាកីឡាការិនី និងធ្លាប់ធ្វើជា​អ្នកចាត់ការ​ម្នាក់​ផង​ដែរ មុន​នឹង​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់។ បច្ចុប្បន្ន​គណនី Old Lady របស់​អ្នកស្រី ទទួលបាន​ចំនួន 1.29K subscribers មក​ហើយ​ ដែល​បង្កើត​តាំង​ពីឆ្នាំ ២០១៧ និង​ផលិត​​វីដេអូច្រើន​ជាង ៥៩ សុទ្ធតែ​ប្រភេទ​វីដេអូពន្យល់ច្បាស់ៗ​មាន​គុណភាព​។

ក្នងកិច្ចសម្ភាសន៍អ្នកស្រី បាន​រៀប​រាប់​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ពេល Streams ម្តងៗ។ ទោះ​ជា​ចំនួន​អ្នក Subscribe នៅ​តិច​នៅ​ឡើយ តែ​នឹង​ប្រឹង​ប្រែង​ឲ្យ​គុណភាព​ល្អ​ជាង​នេះ។ អ្នកគាំទ្រ​របស់​អ្នកស្រី​ ក៏​ចូល​ចិត្ត​ច្រើន​និង​សំណូមពរ​ឲ្យ​ប្តូរ​ទៅ Twitch (កន្លែង Stream វីដេអូហ្គេម​ដែល​កំពុង​ពេញ​និយម​មួយ​ថ្មី)៕

ទស្សនាវីដេអូខាងក្រោម៖

គណនី Old Lady
Football Manager streamer

ប្រភព៖ sportbible ប្រែ​សម្រួល៖ រក្សា

;