មនុស្ស១ប្រភេទនេះ បើឆ្លងវីរុសកូរ៉ូណា ភាគច្រើនដឹងតែឈឺធ្ងន់!
- 2020-03-25 00:11:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្ស១ប្រភេទនេះ បើឆ្លងវីរុសកូរ៉ូណា ភាគច្រើនដឹងតែឈឺធ្ងន់!
ចន្លោះមិនឃើញ
អ្នកជំនាញបានព្រមានថា អ្នកជំងឺកូវីដ១៩ ដែលជាអ្នកជក់បារី មានភាគរយខ្ពស់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរជាងបណ្ដាអ្នកជំងឺដទៃទៀត។ នេះបើផ្អែកទៅតាមទិន្នន័យនៃអ្នកជំងឺកូវីដ១៩ក្នុងប្រទេសចិន នាពេលកន្លងមក ដែលលើកឡើងដោយលោកវេជ្ជបណ្ឌិត J. Taylor Hays នាយកមជ្ឈមណ្ឌល Nicotine Dependence នៃគ្លីនិក Mayo ទីក្រុង Rochester រដ្ឋញ៉ូវយ៉ក និងជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ នៃសកលវិទ្យាល័យពេទ្យ Mayo Clinic។
ការសិក្សាមួយនៅក្នុងសៀវភៅ New England Journal of Medicine បោះពុម្ពផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ចំនួន ១០៩៩នាក់ ក្នុងប្រទេសចិន មាន ១៧៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយក្នុងនោះទៀតសោតមាន ១៦,៩% ជាអ្នកជក់បារី និង ៥,២% ជាអ្នកធ្លាប់ជក់បារីពីមុនមក។ កាន់តែអាក្រក់ជាងនេះទៅទៀត ក្នុងចំណោមក្រុមអ្នកជំងឺដែលត្រូវបំពាក់ឧបករណ៍បំពង់ខ្យល់ជំនួយ និងទទួលមរណភាព គឺមានចំនួន ២៥,៥% ជាអ្នកជក់បារី។
ទិន្នន័យដែលស្រង់ចេញពីប្រទេសចិននេះ គឺមិនខុសគ្នាប៉ុន្មានទេទៅនឹងរបាយការណ៍អ្នកស្លាប់នៅកូរ៉េខាងត្បូង ដែលថា អ្នកជក់បារីគឺទំនងជាមានអត្រារស់ទាបជាងអ្នកជំងឺកូវីដ១៩ ដែលមិនធ្លាប់ជក់បារី។ មូលហេតុគឺដោយសារតែកោសិកាសួតរបស់អ្នកជក់បារីធ្លាប់ទទួលផលប៉ះពាល់ ដូច្នេះហើយងាយរងគ្រោះជាទីបំផុតពីវីរុសកូរ៉ូណា៕