សម្តេច ហ៊ុន សែន ហៅកូវីដ១៩ ថា ជា «សត្រូវឥតស្រមោល»

  • 2020-03-25 08:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជូនសារផ្លូវការទៅកាន់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០ នៅវិមានសន្តិភាព ឲ្យបានជ្រាបថា ពេលនេះកម្ពុជាកំពុងចាត់វិធានការកណ្តាប់ដៃដែកប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ ១៩ ( Covid-19) ជា “សត្រូវឥតស្រមោល” ដែលគិតមកទល់ព្រឹកមិញគឺបណ្តាលអោយមានអ្នកឆ្លងមេរោគនេះកើនដល់ ៩៣ នាក់ហើយ។ កម្ពុជាត្រូវតែចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលទាំងអស់គ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឪពុកម្តាយ និងអាណាព្យាបាល ដែលបានផ្តល់ឱកាសអោយកូនក្មួយចំនួន ៤២២ នាក់ បានចូលបម្រើការងារគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ ១៩ នៅក្នុងដំណាក់ការដ៏ចាំបាច់បំផុតនេះ៕

ប្រភព៖ ហ្វេសបុក សម្ដេច ហ៊ុន សែន

អត្ថបទថ្មី
;