រដ្ឋមន្ត្រីការពារជាតិចិន៖ ចាប់តាំងពីកើត​កូវីដ១៩ ប្រជាជនកម្ពុជា​ដើរទៅមុខ​ជាមួយ​ប្រជាជនចិន

  • 2020-03-26 01:24:29
  • ចំនួនមតិ 28 | ចំនួនចែករំលែក 52

ចន្លោះមិនឃើញ


រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ជូនប្រមុខការពារជាតិកម្ពុជាថា “ស្គាល់មិត្តពិតពេលគ្រាលលំបាក” ចាប់តាំងពីកកើតវីរិសកូវីដ ១៩ ប្រជាជនកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឹងម៉ាត់ដើរទៅមុខជាមួយប្រជាជនចិន។ ក្រសួងការពារជាតិកម្ពុជាបានបរិច្ចាគនូវសម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ជូនក្រសួងការពារជាតិចិន ទាំងនេះបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនង “មិត្តភាពដែកថែប” និងជាសហគមន៍រួមវាសនាតែមួយរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិផ្ញើជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលទទួលបានកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

លោក WEI FENG HE សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានជម្រាបជូនសម្តេចពិជ័យសេនា ទៀ បាញ់ ថា “ស្គាល់មិត្តពិតពេលគ្រាលំបាក” ចាប់តាំងពីកកើតវីរិសកូវីដ ១៩ ប្រជាជនកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឹងម៉ាត់ដើរទៅមុខជាមួយប្រជាជនចិនជានិច្ច ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យបានថ្វាយសារសាកសួរសុខទុក្ខ និងគាំទ្រលើកទឹកចិត្តជូនប្រទេសចិនដោយផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញទៅទស្សនកិច្ចពិសេស នៅប្រទេសចិនដោយផ្ទាល់ បង្ហាញពីការលើកទឹកចិត្តដ៏ស្មោះស្ម័គ្រចំពោះប្រទេសចិន ក្រសួងការពារជាតិកម្ពុជា បានបរិច្ចាគនូវសម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ជូនក្រសួងការពារជាតិចិន ទាំងនេះបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនង “មិត្តភាពដែកថែប” និងជាសហគមន៍រួមវាសនាតែមួយរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ «សូមសម្តែងនូវការអរគុណដ៏ស្មោះអស់ពីដួងចិត្ត និងចងចាំក្នុងបេះដូងជានិច្ច»។

រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា កងទ័ពចិនយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍចំណងមិត្តភាពប្រទេសទាំងពីរ នៅក្នុងឆ្នាំថ្មីនេះ ស្ម័គ្រចិត្តរួមគ្នាជាមួយភាគីកម្ពុជា បន្តអនុវត្តតាមទស្សនរួម ដែលប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរបានេកភាពគ្នា ពង្រឹងការប្រាស្រ័យទាក់ទងទៅវិញទៅមក ស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ជម្រុញឲ្យទំនាក់ទំនងកងទ័ពទាំងពីរឲ្យទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត រួមចំណែកឲ្យកាន់តែសំខាន់ក្នុងការកសាងសហគមន៍រួមវាសនា និងថែរក្សាការពារសន្តិភាព ស្ថេរភាពនៅក្នុងតំបន់៕

អត្ថបទ៖ សោភា

;