Bill Gates ថានឹងធ្វើបែបនេះដើម្បីប្រយុទ្ធ COVID-19 ប្រសិនខ្លួនជាប្រធានាធិបតី

  • 2020-03-26 02:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


ប្រសិន​បើ​លោក Bill Gates គឺ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នា​ពេល​នេះ លោក​នឹង​អនុវត្តន៍​​វិធីសាស្ត្រ​​សំខាន់​​បំផុត​គឺ​ការ​​ដាក់​ពលរដ្ឋ​អាមេរិក​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ដើម្បី​កាត់​បន្ថយ​ការ​រាតត្បាត​កូវីដ១៩។

សហ​ស្ថាបនិក​ Microsoft រូប​នេះ​បាន​ប្រាប់​ដល់​​អ្នក​គ្រប់គ្រង​ TED កាល​ពី​ថ្ងៃ​អង្គារ​ថា ៖ "សារ​ដែល​ច្បាស់​បំផុត​គឺ​ថា​យើង​មិន​មាន​ជម្រើស​​ផ្សេង ក្រៅ​ពី​ការ​នៅ​ដាច់​ដោយ​ឡែក​នេះ ហើយ​អនុវត្តន៍​វា​ឲ្យ​បាន​ក្នុង​រយៈពេល​កំណត់​មួយ។ ដូច​ករណី​ប្រទេស​ចិន វា​មាន​រយៈពេល​ប្រហែល ៦ សប្ដាហ៍ ដូច​នេះ​យើង​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​រឿង​នេះ និង​ធ្វើ​វា​ឲ្យ​ល្អ។”

មហាសេដ្ឋី​រូប​នេះ​បន្ត​ថា ៖ "ប្រសិន​បើ​យើង​អនុវត្តន៍​ការ​នៅ​ដាច់​ដោយ​ឡែក​បាន​ល្អ ក្នុង​ពេល​ប្រហែល ២០ ថ្ងៃ អ្នក​នឹង​ឃើញ​​ថា​​តួលេខ​នៃ​ករណី​ថ្មី​នឹង​មាន​ការ​ផ្លាស់​ប្ដូរ ដូច​ជា​ការ​ថយ​ចុះ​...ហើយ​​នេះ​ជា​សញ្ញា​បង្ហាញ​ថា​អ្នក​ដើរ​ផ្លូវ​ត្រូវ។”

ក្នុង​នា​ជា​សហ​ស្ថាបនិក​នៃ​មូលនិធិ Bill and Melinda Gates លោក​ Bill Gates មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​ រួម​មាន​​ជំងឺ​​គ្រុនចាញ់ ជំងឺ​ HIV និង​ជំងឺ​ទន់​សរសៃ​ជា​ដើម៕​​

ប្រភព៖ CNBC ប្រែ​សម្រួល៖ សុខហេង

;