Nani ថា Ronaldo រៀនសូត្រពីគេច្រើនណាស់
- 2020-03-26 08:09:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nani ថា Ronaldo រៀនសូត្រពីគេច្រើនណាស់
ចន្លោះមិនឃើញ
Nani និង Cristiano Ronaldo ត្រូវគេដឹងថា គឺជាមិត្តភក្តិជិតស្និទ្ធ ដែលមានទេពកោសល្យល្អមិនចាញ់គ្នានោះទេ តាំងពីនៅឈុតយុវជននៃក្លឹប Sporting Lisbon ប្រទេសព័រទុយហ្គាល់ រហូតដល់បានលេងជាមួយគ្នានៅ Old Trafford ក្លឹប Manchester United រយៈពេល ២ ឆ្នាំជួយក្រុមឈ្នះ Champions League ២០០៨ និងជួយជម្រើសជាតិឈ្នះពាន Euro 2016 ជាមួយគ្នាផងដែរ។
អតីតខ្សែប្រយុទ្ធស្លាបរបស់ Lazio រូបនេះក៏ធ្លាប់លើកឡើងច្រើនដងដែរថា រវាងរូបគេនិង Ronaldo គឺយល់ចិត្តគ្នាជាងអ្វីទៅទៀត៕
សម្រាប់កីឡាករ ៥ រូបដែលគេចូលចិត្តគឺសុទ្អតែជាមិត្តរួមក្រុមជំនាន់មុនៗមានដូចជា អ្នកចាំទី David Degea, ខ្សែការពារ Bruno Alves, ខ្សែប្រយុទ្ធ DECO, ខ្សែបម្រើ Pual Scholes និងខ្សែប្រយុទ្ធ Cristiano Ronaldo។ បច្ចុប្បន្ន Nani ប្រកបអាជីពនៅក្លឹប Orlando City នៅលីគអាមេរិក MLS ៕