ការ​ជីកដាក់លូ ២ទីតាំងបន្ថែមទៀតនៅសង្កាត់វត្តភ្នំ ត្រូវបានបើកការដ្ឋានព្រឹកមិញ

  • 2020-03-26 08:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន​ឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅតំបន់ខាងជើងរមណីយដ្ឋានវត្តភ្នំ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ គម្រោងការពារទឹកជំនន់ជំហានទី៤ របស់អង្គការ JICA ត្រូវបានបើកការដ្ឋានជីកដាក់លូបន្ថែមចំនួន២ទីតាំងថ្មី នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដូចខាងក្រោម៖

១-ដាក់បំពង់លូផ្លូវលេខ៩២ភ្ជាប់ទៅផ្លូវលេខ៤៧ ទំហំមុខកាត់២ម៉ែត្រ ប្រវែង៣៦ម៉ែត្រ

២-ដាក់បំពង់លូនៅផ្លូវលេខ៨៨ ភ្ជាប់ពីផ្លូវលេខ៤៧ ដល់មហាវិថីព្រះស៊ីសុវត្ថិ មុខកាត់ទំហំ២,៣ម៉ែត្រ ប្រវែង២២៧ម៉ែត្រ ដោយប្រើបច្ចេកវិទ្យាថ្មី ខួងរុញដាក់លូ( Blade Jacking ) ដោយសារទីតាំងនេះមានលក្ខណៈតូចចង្អៀត ដែលមិនអាចប្រើគ្រឿងចក្រធំៗជីកដាក់លូបាន ៕

រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

អត្ថបទ៖ ម៉េងងី

;