រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការផ្តល់សេវារថយន្តក្រុង និងសេវាកាណូតជាបណ្តោះអាសន្ន

  • 2020-03-27 00:38:32
  • ចំនួនមតិ 19 | ចំនួនចែករំលែក 35

ចន្លោះមិនឃើញ


រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការផ្តល់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រហូតដល់ស្ថានការណ៍នៃមេរោគកូវីដ ១៩ (Covid-19) បានធូរស្បើយ។ នេះបើយោងតាមសេចក្តីជំដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បច្ចុប្បន្នមេរោគកូវីដ ១៩ កំពុងរាតត្បាតនៅទូទាំងពិភព​លោក ហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ក្រសួងសុខាភិបាលបានរកឃើញមានអ្នកផ្ទុកមេរោគកូវីដ ១៩ មួយចំនួន ហើយរាជរដ្ឋាភិបាលក៏បានចាត់វិធានការទប់ស្កាត់ការចម្លង និងការរីករាលដាល នៃមេរោគកូវីដ ១៩ នេះផងដែរ។

ដូចនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លង និងការរីករាលដាលមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្ននំពេញ សម្រេចផ្អាកការផ្តល់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រហូតដល់ស្ថានការណ៍នៃមេរោគកូវីដ ១៩ (Covid-19) បានធូរស្បើយ៕

អត្ថបទ៖ ម៉េងងី

;