UEFA រក​ថ្ងៃ​វិល​វិញ​មិន​ទាន់​ឃើញ តែ​មាន​ដំណឹ​ងពី​ពេល​វេលា​បិទ​រដូវ​កាល​

  • 2020-03-27 03:42:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ប្រភព​ពី Corriere dello Sport បានបាន​ឲ្យ​ដឹង​ថា ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA និង​ ECA (សមាគម​ក្លឹប​ប្រចាំ​តំបន់​អឺរ៉ុប) បាន​ពិភាក្សា​និង​យល់​ព្រម​ព្រៀង​រក​ដំណោះស្រាយ​រួច​រាល់​ហើយ ដើម្បីជំរុញ​ឲ្យ​គ្រប់​កម្មវិធី​ប្រកួត​បញ្ចប់​​មុន​ថ្ងៃ​ទី ១៥ ខែកក្កដា ឆ្នាំ ២០២០។ សម្រាប់​ជំហាន​បន្ទាប់​គឺ​បញ្ចប់​​ការ​ការប្រកួត​ប្រជែងពាន​អឺរ៉ុប​ទាំងពីរគឺ UEFA Europa League និង UEFA Champions League ។

រូបភាព៖ Oh my goal
រំឮក​ផង​ដែរ​ថា ​ការ​ប្រកួត UEFA ​គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់​ត្រូវ​ផ្អាក​ ​ដោយសារ​តែ​មេរោគ Covid-19 ពី​​ដំបូង​ឡើយ​ សន្មត​ថាអាច​នឹង​ត្រលប់​មក​វិញ​បាន​នៅ​ ខែ​មេសា​ ខាង​មុខ​នេះ។ ដោយ​មាន​ការ​បញ្ជាក់​ថ្មី​មួយ​ទៀត​ដែល​ទើប​ប្រកាស​ប៉ុន្មាន​ថ្ងៃ​មុន គឺ​វា​មិន​អាច​មក​វិញ​បាន​នៅ​ខែ​ក្រោយ​នេះ​ឡើយ។

យ៉ាងណា ការ​ចេញ​ផ្សាយ​ខាង​លើ​មិន​ទាន់ផ្លូវការពី UEFA នៅឡើយ​នោះទេ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;