លោក ស៊ុន ចាន់ថុល៖ មន្ត្រីរាជការក្រសួងត្រូវបំពេញសំណួរតាមដានសុខភាពប្រចាំថ្ងៃ ដើម្បីបង្ការជំងឺកូវីដ១៩

  • 2020-04-07 06:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល រដ្ឋន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ដាក់ចេញវិធានការឱ្យមន្ត្រីរាជ​ការក្រសួងបំពេញកម្រងសំណួរតាមដានសុខភាពប្រចាំថ្ងៃតាមឌីជីថល ដើម្បីចូលរួមបង្ការ និងទប់​ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។

រូបភាព៖ក្រសួងសាធារណការ និងដឹកជញ្ជូន
លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថាការធ្វើ​បែបនេះ​ក្នុងគោលបំណងតាមដានសុខភាពមន្ត្រីរាជការរបស់ក្រសួង (ស្វែងរក និងកំណត់រោគសញ្ញាជំងឺកូវីដ១៩) តាមប្រព័ន្ធអនឡាញ និងជំរុញថ្នាក់ដឹកនាំគ្រប់អង្គភាពឱ្យលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនក្នុងការចូលរួមបំពេញកម្រងសំណួរតាមឌីជីថលរៀងរាល់ព្រឹក សំដៅតាមដានសុខភាពរបស់មន្រ្តីប្រចាំថ្ងៃ និងចាត់វិធានការបានទាន់ពេលវេលា ក្នុងករណីមានរោគសញ្ញាសង្ស័យ។

លោករដ្ឋមន្ត្រីបានជម្រាបជូនថា៖ ទម្រង់តាមដាន និងរាយការណ៍សុខភាពមន្ត្រីប្រចាំថ្ងៃនេះ គឺជាកម្រងសំណួរតាមឌីជីថល ដែលបង្កើតឡើង ដើម្បីតាមដានសុខភាពប្រចាំថ្ងៃរបស់មន្ត្រីទាក់ទងនឹងរោគសញ្ញាជំងឺកូវីដ១៩ មានលក្ខណៈងាយស្រួល និងអាចឱ្យមន្ត្រីរាជការក្រសួងចំណាយពេលវេលា បំពេញប្រហែលមួយនាទីប៉ុណ្ណោះ។

ទម្រងកម្រងសំណួរតាមដានសុខភាពប្រចាំថ្ងៃតាមឌីជីថល៖ https://docs.google.com/forms/d/e

រូបភាព៖ក្រសួងសាធារណការ និងដឹកជញ្ជូន

លោករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរចំពោះគំនិតច្នៃប្រឌិតរបស់មន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបង្កើតទម្រង់ឌីជីថល តាមដានសុខភាពនេះឡើង និងបានជំរុញលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ចូលរួមបំពេញកម្រងសំណួរទាក់ ទងនឹងរោគសញ្ញាមេរោគកូវីដ១៩ឱ្យបានជាប្រចាំនិងរៀងរាល់ពេលព្រឹកមុនពេលចូលបំពេញការងារ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;