ប្រឡាយបង្ហូរទឹកកខ្វក់ទី១ នៅក្រុងតាខ្មៅ នឹងសាងសង់រួចនៅចុងខែមេសានេះ

  • 2020-04-08 01:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យពីការសាង​សង់ ការតបណ្ដាញលូ និងការស្ដារប្រឡាយទីមួយ នៅក្រុងតាខ្មៅ ដែលមានប្រវែង ១៤០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបច្ចុប្បន្ននេះសម្រេចបាន៨៨% ហើយគ្រោងនឹងបញ្ចប់រួចរាល់នៅចុងខែមេសា ឆ្នាំ២០២០ នេះ។ នេះបើយោងតាម ក្រសួងសាធារណការ បានឲ្យដឹងកាលពីថ្ងៃទី ៧ មេសា ២០២០។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ប្រឡាយបង្ហូរទឹកកខ្វក់ទីមួយនេះ នឹងចូលរួមចំណែកក្នុងការបង្កើននូវសុខុមាលភាពរបស់ប្រជា​ពលរដ្ឋ ជុំវិញ អនាម័យល្អ បរិស្ថានស្រស់បំព្រង ការពារទឹកជំនន់ ក៏ដូចជាអភិវឌ្ឍតំបន់នេះឲ្យបានរីកចម្រើន សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋបន្ថែមទៀត ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;