មូល​ហេតុ ៨​យ៉ាង​នេះ ធ្វើ​ឲ្យ Google Pixel XL ​ផ្ដួល iPhone 6S Plus បាន​

  • 2017-05-27 03:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រៀប​ធៀប​រវាង Google Pixel XL ជាមួយ iPhone 6S Plus ត្រូវ​បាន​ធ្វើ​ឡើង ដោយសារ​គេ​យល់ឃើញ​ថា 6S Plus ដែល​ចេញ​មុន iPhone 7 មួយ​ឆ្នាំ មិនមាន​ភាព​ខុស​ប្លែក​ច្រើន​ពី​គ្នា​នោះទេ។ សមត្ថភាព​ស្មាតហ្វូន​ទាំងពីរ មាន​ភាព​ប្រដំប្រសងគ្នា​គ្នា ហើយ​ការ​ឡើង​ជំនាន់​របស់​កាមេរ៉ា iPhone 7 ក៏​មិន​សូវ​សំខាន់​ដូចជា​មុខងារ​ជាច្រើន​របស់​កាមេរ៉ា​របស់ Pixel XL នោះ​ដែរ។

ខាង​ក្រោម​ជា​ចំណុច ៨​យ៉ាង​ដែល Google Pixel ជា​ស្មាតហ្វូន​ល្អ​ជាង iPhone

Google Pixel ស្រាល​ជាង iPhone ៖ Google Pixel XL មាន​ទម្ងន់ ១៦៨​ក្រាម ខណៈ iPhone 6S Plus ទម្ងន់ ១៩២​ក្រាម (7 Plus ទម្ងន់ ១៨៨​ក្រាម)។

Pixel XL មាន​រូបរាង​តូច​ជាង iPhone តែ​មាន​ទំហំ​អេក្រង់​ធំជាង​ ៖ iPhone 6S Plus ឬ 7S Plus មាន​សមាមាត្រ​អេក្រង់​ទៅ​ទីតាំង​អម​ជុំវិញ​អេក្រង់ ៦៧,៧% ធៀប​នឹង Pixel XL មាន​ ៧១,២%។

អេក្រង់​របស់ Pixel XL បង្ហាញ​រូបភាព​បាន​ស្អាត ៖ អ្នក​ប្រើប្រាស់​ភាគ​ច្រើន​គួរតែ​ដឹង​ហើយ​ថា អេក្រង់ AMOLED បង្ហាញ​រូបភាព​បាន​ស្អាត​ជាង​អេក្រង់ Retina របស់ iPhone។

Pixel XL មាន​ទីតាំង​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​កាន់ ៖ កាន់ Pixel XL អាច​បញ្ចៀស​ការ​ជ្រុះ​ចេញ​ពី​ដៃ ជាង​កាន់ iPhone។

មុខងារ Fast Charging ៖ នេះ​ជា​មុខងារ​ពិសេស​ដែល iPhone មិន​មាន គឺ​មុខងារ​សាកថ្ម​បាន​រហ័ស ដែល​មាន​លើ Pixel XL និង​ស្មាតហ្វូន Andriod មួយ​ចំនួន​ទៀត។

ប្រព័ន្ធ​ប្រតិបត្តិ​ការ ៖ Pixel XL ដំណើរការ​រហ័ស​ជាង iPhone 6S Plus។

ថាមពល​ថ្ម ៖ Pixel XL មាន​កម្លាំង​ថាមពល​ថ្ម​ប្រសើរ​ជាង iPhone ដោយសារ​មុខងារ Doze ជួយ​សន្សំ​សំចៃ​ថ្ម​របស់​វា។

មុខងារ Notifications ៖ Pixel XL បង្ក​ភាព​ងាយស្រួល​ចំពោះ Notifications សម្រាប់​អ្នក​ប្រើប្រាស់។ ជាក់ស្ដែង​គេ​អាច Clear Notifications បាន​យ៉ាង​ងាយ​ដោយ​គ្រាន់​តែ Swipe មួយ​ដង ចំណែក iOS ត្រូវ Swipe រួច Tap ទើប​អាច Clear បាន៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;