ទឹក​ជំនន់​នៅ​ស្រីលង្កា ស្លាប់ ៩១​នាក់ និង​បាត់ខ្លួន​ជាង ១០០​នាក់

  • 2017-05-27 03:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ទឹក​ជំនន់​រួម​ជាមួយ​ការ​បាក់​ដី ដោយសារ​ភ្លៀង​រដូវ​មូសុង បាន​បណ្ដាល​ឲ្យ​មនុស្ស ៩១​នាក់ បាន​ស្លាប់ និង​ជាង ១០០​នាក់ កំពុង​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស្រីលង្កា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​ស្រីលង្កា។

ភ្នាក់ងារ​ជួយ​សង្រ្គោះ​បាន​បញ្ជាក់​ថា មនុស្ស​ប្រមាណ ២​ម៉ឺន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ ដែល​នៅ​តំបន់​ភាគ​ខាងត្បូង និង​ខាងលិច នៃ​ប្រទេស​ស្រីលង្កា។ ក្នុង​នោះ ក៏​មាន​ការ​បញ្ជូន​ទូក​កងទ័ព និង​ឧទ្ធម្ភាគចក្រ ទៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ផង​ដែរ។

ចំណែក​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ស្រីលង្កា​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់ និង​បាត់​ខ្លួន ពិតជា​កើន​ឡើង​ដូច​របាយការណ៍​មែន ខណៈ​ដែល​តំបន់​មួយ​ចំនួន​ទៀត ក្រុម​ភ្នាក់ងារ​ជួយ​សង្គ្រោះ​ពុំ​អាច​ចូល​ទៅ​ដល់​បាន​នៅ​ឡើយ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វាសនា

អត្ថបទពេញនិយម
;