NASA នឹង​បញ្ជូន​យាន​អវកាស​ខ្លួន ទៅ​កាន់​ព្រះអាទិត្យ ​ក្នុង​បេសកកម្ម​មួយ នា​ឆ្នាំ​ក្រោយ

  • 2017-05-27 08:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នាក់ងារ​អវកាស NASA នឹង​ធ្វើ​បទ​បង្ហាញ​ស៊ី​ជម្រៅ​ពី​បេសកកម្ម​ឆ្ពោះ​ចូល​ទៅ​ក្នុង​បរិយាកាស​របស់​ព្រះអាទិត្យ ឬ គម្រោង Solar Prob Plus នា​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០១៧ ខាងមុខ​នេះ។

បេសកកម្ម​នេះ នឹង​ត្រូវ​ចាប់ផ្ដើម​នា​ឆ្នាំ​២០១៨ ដោយ​ការ​បាញ់​បង្ហោះ​យាន​អវកាស​មួយ​គ្រឿង​ចេញ​ពី​ផែនដី ហើយ​វា​នឹង​ធ្វើដំណើរ​ចូល​ទៅ​ក្នុង​គន្លង​កៀក​ព្រះអាទិត្យ​ដ៏​សែន​ក្ដៅ ក្នុង​ចម្ងាយ​ជាង ៦លាន​គីឡូម៉ែត្រ​ពី​គ្នា។

នៅ​ដើម​ឆ្នាំនេះ NASA បាន​លាតត្រដាង​ថា ខ្លួន​នឹង​បញ្ជូន​យានអវកាស​មួយ​គ្រឿង ទៅ​កាន់​ព្រះអាទិត្យ​ដើម្បី​ជួយ​ពួកគេ​ស្វែងយល់​ពី​សកម្មភាព​ដ៏​គ្រោះថ្នាក់​របស់​ព្រះអាទិត្យ ដែល​អាច​គំរាមកំហែង​ដល់​មនុស្ស​ជាតិ។ បេសកកម្ម​នេះ នឹង​ធ្វើឲ្យ​យាន​អវកាស​ដដែល ក្លាយជា​យាន​អវកាស​ដំបូង​គេ​ដែល​បាន​ស្ថិតនៅ​ចម្ងាយ​កៀក​ជាមួយ​ព្រះអាទិត្យ​ជាង​យាន​ដទៃ​ៗ​ទៀត ចំនួន ៧​ដង។

NASA បាន​បញ្ជាក់​ថា ការ​សិក្សា​នេះ​អាច​ជួយ​ឲ្យ​ពួកគេ​យល់ដឹង​បន្ថែម​ពី​រូបវិទ្យា​នៃ​ការ​កកើត​របស់​ផ្កាយ និង​អាច​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ព្យាករ​អាកាសធាតុ​នៃ​លំហ ដែល​បាន​ជះ​ឥទ្ធិពល​មកលើ​ផែនដី និង​ផ្កាយ​រណប ព្រមទាំង​អវកាសយានិក​ដែល​កំពុង​ស្ថិតនៅ​ក្នុង​លំហអវកាស៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;