នាយក​រដ្ឋមន្រ្តី​ថៃ ជំរុញ​ឱ្យ​អាជ្ញាធរ រក​មធ្យោបាយ​រំដោះ​ទឹក​ជំនន់​ក្នុង​ក្រុង​បាងកក

  • 2017-05-28 06:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី​២៨​ឧសភា នាយក​រដ្ឋមន្រ្តីថៃ លោក បា្រយុទ្ធ ចាន់អូឆា បាន​បញ្ជា​ឱ្យ​មន្រ្តី​ក្រុង និង​ប៉ូលិស​ចរាចរណ៍ រក​វិធី​រំដោះ​ទឹក​ជំនន់ និង​សម្រួល​បញ្ហា​ចរាចរណ៍ នៅក្រុង​បាងកក ក្រោយមាន​ភ្លៀងធ្លាក់​យ៉ាងខ្លាំង​ក្នុង​សប្តាហ៍​កន្លង​មក​នេះ។

លោក ប្រាយុទ្ធ បានស្តី​បន្ទោស​ដល់ការ​ចាក់​សំរាម និង​កាក់​សំណល់ មិន​ត្រឹមត្រូវ ដែល​បណ្តាល​ឱ្យមាន​ទឹក​ជំនន់​បែបនេះ។ លោកបាន​ជំរុញ​ឱ្យ​អាជ្ញាធរ គ្រប់គ្រង​បញ្ហា​សំរាម និង បើក​លូ​បង្ហូរទឹក ដើម្បី​រំដោះ​ទឹក​ជំនន់​នេះ។ លោក ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាជន ចូលរួម​សហការ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ផងដែរ។

អភិបាល​ក្រុង​បាងកក លោក Aswin Kwanmuang បាន​សុំទោស​ជា​សាធារណៈ ដល់​ប្រជាជន​ក្រុង​បាងកក ដែល​មិនអាច​ទប់ស្កាត់​គ្រោះ​ទឹកជំនន់​នេះបាន៕

អត្តបទទាក់ទង៖ បាងកក​ លិច​តាំង​ពី​ព្រឹក​ដល់​ថ្ងៃ ដោយសារ​ភ្លៀង​ខ្លាំង​យប់មិញ

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;