បាងកក​ លិច​តាំង​ពី​ព្រឹក​ដល់​ថ្ងៃ ដោយសារ​ភ្លៀង​ខ្លាំង​យប់មិញ

  • 2017-05-25 07:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវ​សំខាន់ៗ​ជាច្រើន​ក្នុង​រាជធានី​បាងកក ប្រទេស​ថៃ បាន​ជន់​លិច ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​តាំង​ពី​យប់​ថ្ងៃ​ពុធ ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ។

មាន​តំបន់​ខ្លះ ទឹក​មិន​ទាន់​ស្រក​អស់​នៅ​ឡើយ​ទេ គិត​មក​ទល់​រសៀល​នេះ ជា​ពិសេស​គឺ​នៅ​ខណ្ឌ Wang Thong Lang ដែល​រងគ្រោះ​ធ្ងន់​ជាងគេ។

មិនត្រឹម​តែប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​នោះទេ ជំនន់​ទឹកភ្លៀងនេះ ក៏​ធ្វើ​ឲ្យ​សាលា​រៀន​មួយ​ចំនួន ប្រកាស​បិទ​ទ្វា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផងដែរ៕

(រូបភាព៖ Bangkok Post)

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;