មនុស្ស​កន្លះ​លាននាក់​នៅ​ស្រីលង្កា រងគ្រោះ​ដោយ​ទឹក​ជំនន់

  • 2017-05-28 08:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​សង្គ្រោះ​បន្ទាន់ បាន​រូតរះ​ទៅ​ចែកចាយ​ជំនួយ​នាថ្ងៃទី​២៨ឧសភា​នេះ ដល់​ប្រជាជន​ស្រីលង្កា​ជាង កន្លះ​លាននាក់ ដែលគ្មាន​ទី​ជម្រក ដោយសារ​គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​បំផុត ក្នុង​រយៈពេល ១៤ឆ្នាំ​មកនេះ។

ភ្លៀងធ្លាក់​ខ្លាំង កាលពី​ថ្ងៃទី២៦​ឧសភា បាន​បង្ក​ជាទឹក​ជំនន់ និងការ​បាក់ដី ដ៏​ធ្ងន់ធ្ងរ​បំផុត នៅ​ភាគ​ខាងត្បូង និង​ភាគ​ខាងលិច​ស្រីលង្កា បណ្តាល​ឱ្យ​មនុស្ស​យ៉ាងហោច ១២៦​នាក់ បាន​ស្លាប់ និង​អ្នក​បាត់ខ្លួន មានការ​កើនឡើង។ មកដល់​ថ្ងៃ​អាទិត្យ​នេះ ទឹក​ជំនន់ បាន​ស្រកហើយ​នៅតាម​តំបន់​មួយ​ចំនួន ដែល​បង្ក​ការ​ងាយស្រួល​ដល់​អាជ្ញាធរ ក្នុងការ​ចែក​ជំនួយ​ដល់​ជន​រងគ្រោះ។

រដ្ឋមន្រ្តី​សុខាភិបាល​ស្រីលង្កា លោក Rajitha Senaratne បាន​ឱ្យដឹង​ថា ក្រុម​គ្រូពេទ្យ ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត ដើម្បី​ទប់ស្កាត់ ការ​កើតឡើង​នូវ​ជំងឺ​នានា។

លោក​និយាយ​ថា ជន​រងគ្រោះ​ភាគច្រើន ត្រូវបាន​ស្លាប់ នៅពេល​មាន​ភ្នំបាក់​សង្កត់​មកលើ​ផ្ទះ​ប្រជាជន។ ជិត ៥០ម៉ឺន​នាក់ ត្រូវ​បង្ខំចិត្ត​ជម្លៀស​ចេញ​ពីផ្ទះ​ពួកគេ ដោយ​រើទៅ​នៅក្នុង​ជម្រក​បណ្តោះ​អាសន្ន៕

សូមអានអត្តបទពាក់ព័ន្ធ៖ ទឹក​ជំនន់​នៅ​ស្រីលង្កា ស្លាប់ ៩១​នាក់ និង​បាត់ខ្លួន​ជាង ១០០​នាក់

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;