សង្គម​ស៊ីវិល ស្នើឱ្យ គ.ជ.ប ជួយ​សម្រួល​ពលករ​ខ្មែរ នៅ​ថៃ ដើម្បី​មក​ចូលរួម​បោះឆ្នោត

  • 2017-05-29 13:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សង្គម​ស៊ីវិល បានស្នើ​ឱ្យ គ.ជ.ប ជួយ​សម្រួល និង​ជំរុញ​បន្ថែម​ទៀត​ទាក់ទង​នឹង​ពេលវេលា​ឈប់​សម្រាក​មក​ចូលរួម​បោះឆ្នោត របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ក្រោយ​ជំនួប​ពិភាក្សា​រវាង គ.ជ.ប ដឹកនាំ​ដោយ​លោក ស៊ិក ប៊ុនហុក និង​ប្រតិភូ​សង្គម​ស៊ីវិល ដឹកនាំ​ដោយ​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខមហ្រ្វែល កាលពី​ព្រឹក​ថ្ងៃទី២៩​ឧសភា។

សំណើ​ខាងលើ​នេះ គឺ​ស្ថិត​នៅក្នុង​សំណើ​ជាច្រើន ដែល​សង្គម​ស៊ីវិល​បាន​ស្នើដល់ គ.ជ.ប។ លោក ស៊ិក ប៊ុនហុក បាន​បញ្ជាក់​ថា គ.ជ.ប នឹងដាក់​បញ្ចូល​សំណើ​ទាំងនោះ ចូល​ទៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​របស់ គ.ជ.ប ហើយនឹង​ឆ្លើយតប​វិញ​នាពេលក្រោយ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ខាងក្រោមនេះ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;