ទម្លាយអាថ៌កំបាំងមួយ មុននឹងអាចក្លាយជាតារាកូរ៉េបាន!
- 2017-06-06 04:25:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយអាថ៌កំបាំងមួយ មុននឹងអាចក្លាយជាតារាកូរ៉េបាន!
ចន្លោះមិនឃើញ
ស្ថិតក្នុងកម្មវិធីទូរទស្សន៍ "Idol Drama Operation Team" កាលពីពេលថ្មីៗ ក្រុមតារាស្រីកូរ៉េ បានជជែកគ្នាអំពី រឿងរ៉ាវមុននឹងខ្លួនអាចក្លាយជាតារា K-Pop បាន។ ក្នុងនោះ តារាចម្រៀង D.ana សមាជិកក្រុម SONAMOO រៀបរាប់ថា មុននឹងអាចឈរជើងជាតារាបាន នាងត្រូវចូលរួមហ្វឹកហាត់ជាសិក្ខាកាមឲ្យផលិតកម្មជាមុនសិន។
D.ana បន្តថា គ្រប់សិក្ខាកាមទាំងអស់មិនអាចត្រឡប់ទៅផ្ទះ និងមិនអាចសម្រាកបានទេ ទាល់តែផែនការបញ្ចុះទម្ងន់របស់ពួកគេទទួលបានជោគជ័យ។ ៥ក្នុងចំណោម១០នាក់ ត្រូវបានដេញចេញពីក្រុមហ៊ុន ព្រោះមិនអាចបំពេញតម្រូវការរបស់ផលិតកម្មបាន ក្នុងការសម្រកទម្ងន់។ តារា K-Pop រូបនេះ បញ្ជាក់ទៀតថា ការបណ្ដេញចេញនេះ មិនផ្ដោតសំខាន់លើទេពកោសល្យ ឬក៏សម្រស់ស្អាតឡើយ ពោលគឺឲ្យតែមិនអាចស្រកទម្ងន់ដល់គោលដៅ គឺផលិតកម្មចាត់ទុកថាជាចំណុចខ្សោយហើយ៕