ក្រៅពី​ផ្លាស់ប្ដូរ​អភិបាល​រាជធានី ក៏​មាន​ការ​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត ៣ផ្សេង​ទៀត​ដែរ

  • 2017-06-18 01:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឃួង ស្រេង ត្រូវ​បាន​ព្រះ​មហាក្សត្រ ចេញ​ព្រះរាជក្រឹត្ស​​ត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក ប៉ា សុជាតិវង្ស។ ក្រៅ​ពី​រាជធានី​ភ្នំពេញ ខេត្ត ៣ផ្សេងទៀត ក៏មាន​ការ​ផ្លាស់ប្ដូរ អភិបាល​ដូចគ្នា​ដែរ គឺ​ ខេត្ត​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម និង​ខេត្ត​កោះកុង

  • ខេត្ត​ត្បូងឃ្មុំ៖ លោក លី ឡេង ឡើង​ជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ចន្ទ

  • ខេត្តកំពង់ចាម៖ លោក គួច ចំរើន ឡើង​ជា​អភិបាល​ខេត្ត​កំពង់ចាម ជំនួស​លោក​ លន់ លឹមថៃ

  • ខេត្តកោះកុង៖ លោក​ស្រី មិថុនា ភូថង ឡើង​ជា​អភិបាល​ខេត្ត​កោះកុង ជំនួស​លោក​ ប៊ុន លើត

ក្រោយ​បញ្ចប់​តួនាទី​ជា​អភិបាល លោក​ ប៉ា សុជាតិវង្ស លោក ប្រាជ្ញ ចន្ទ លោក លន់ លឹមថៃ និង​លោក ប៊ុន លើត ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ ​រដ្ឋមន្រ្ដី

លោក លី ឡេង (ឆ្វេង) និងលោក ប្រាជ្ញ ចន្ទ
លោកស្រី មិថុនា ភូថង (ស្ដាំ) និង​លោក ប៊ុន លើត
លោក គួច ចំរើន (ស្ដាំ) និង​លោក លន់ លឹមថៃ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;