ការ​ប្រគំ​តន្ត្រី​ទាំង​ប៉ុន្មាន​របស់ Justin Bieber ត្រូវ​បាន​លុប​ចោល

  • 2017-07-25 06:45:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី Justin Bieber បាន​សម្រេច​ចិត្ត​លុប​ចោល​ការ​ប្រគំ​តន្ត្រី "Purpose World Tour" របស់​ខ្លួន​ទាំង​អស់ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​រូបគេ​ត្រូវ​បាន​ប្រទេស​ចិន​ហាមឃាត់​មិន​ឲ្យ​ប្រគំតន្ត្រី

ការ​លុប​ចោល​នេះ នឹង​ប៉ះពាល់​ដល់​ការ​ប្រគំតន្ត្រី​ចំនួន​១៤​កន្លែង នៅ​តំបន់​អាស៊ី និង​អាមេរិក​ខាង​ជើង ហើយ​អ្នក​ដែល​ទិញ​សំបុត្រ​រួច នឹង​ត្រូវ​ផ្ទេរ​ប្រាក់​ឲ្យ​មក​វិញ។ អ្នក​តំណាង​ឲ្យ Justin បាន​និយាយ​ថា៖ "ដោយ​សារ​កាលៈទេសៈ​មិន​បាន​ត្រៀម​ទុក​ជា​មុន Justin នឹង​លុប​ចោល​ការ​ប្រគំ​តន្ត្រី Purpose World Tour។ Justin ពិត​ជា​ស្រឡាញ់​អ្នក​គាំទ្រ ហើយ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​អន់​ចិត្ត​នោះ​ឡើយ។ គាត់ (Justin) បាន​អរគុណ​អ្នក​គាំទ្រ​សម្រាប់​បទ​ពិសោធន៍​លើ​ឆាក Purpose World Tour នា​រយៈ​ពេល​១៨​ខែ​ចុង​ក្រោយ​នេះ។ យ៉ាង​ណា​មិញ ក្រោយ​ពី​មាន​ការ​ពិចារណា​ដោយ​ម៉ត់ចត់ Justin សម្រេច​នឹង​មិន​ឡើង​សម្ដែង​ឡើយ"៕

ប្រភព៖ Independent ប្រែ​សម្រួល៖ ឈាង.

អត្ថបទពេញនិយម
;