សំបុក​សត្វ​តំណាង​​ជាតិ ត្រូវបាន​រកឃើញ​នៅភាគខាងជើង​កម្ពុជា

  • 2017-08-02 04:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ WCS និង​ក្រសួង​បរិស្ថាន បានរក​ឃើញសំបុក​ពងកូន​សត្វ​ត្រយ៉ង​យក្ស ចំនួន ១៩​សំបុក នៅ​តំបន់​ខ្ពង់រាប​ភាគខាងជើង​ប្រទេស​កម្ពុជា ក្នុងខេត្ត​ព្រះវិហារ។ នេះបើ​តាម​អង្គការ WCS បាន​ឲ្យដឹង​នៅថ្ងៃទី២​សីហា​នេះ៕

ត្រយ៉ង​យក្ស ជា​សត្វស្លាប​តំណាងឲ្យ​ប្រទេស​កម្ពុជា ស្ថិតក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុតពូជ​បំផុត​នៅលើ​សកល​លោក។ ពួកវា​មាន​រស់នៅ​តែ​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ ប៉ុណ្ណោះ ក្នុង​នោះ ៩៩% គឺមាន​វត្តមាន​នៅ​កម្ពុជា។

លោក ថោង សុខា ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ ប្រចាំ​ដែន​ជម្រក​សត្វព្រៃ​ឆែប នៃ​ក្រសួង​បរិស្ថាន និង​អង្គការ WCS បាន​និយាយ​ថា គិត​ត្រឹមខែ​សីហា​នេះ ក្រុម​ស្រាវជ្រាវ​បាន​រកឃើញ​សំបុក​ត្រយ៉ង​យក្ស​ចំនួន ១៩ ក្នុងនោះ ១៤​សំបុក ស្ថិតក្នុង​ដែន​ជម្រក​សត្វព្រៃ​ឆែប និង ៥​សំបុក​ផ្សេងទៀត ស្ថិតក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន ព្រហ្មទេព។

លោករំពឹងថា នឹង​មាន​សំបុក​សត្វ​ត្រយ៉ង​យក្ស​ថ្មី បន្ថែមទៀត​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង២នេះ ព្រោះ​រដូវកាល​បន្តពូជ​របស់​ពួកវា ចាប់ពីខែ​មិថុនា ដល់ខែ​កញ្ញា។ ក្រុម​អ្នក​ស្រាវជ្រាវ កំពុង​ធ្វើការ​ជាមួយ​សមាជិក​សហគមន៍​ដើម្បី​ត្រួតពិនិត្យ និង​ការពារ​សំបុក​ដែលបាន​រកឃើញ​នេះ ព្រមទាំង​ស្វែងរក​សំបុក​ត្រយ៉ង​យក្ស​ថ្មីៗ​ទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;