ប្រទេស​ណាខ្លះ ដែលមាន​សត្វ​តំណាង​ជាតិ?

  • 2017-08-07 07:39:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​អាស៊ាន ដែលមាន​សត្វ​តំណាងជាតិ​រួមមាន៖

  • កម្ពុជា៖ គោព្រៃ (Kouprey) និង​ត្រយ៉ងយក្ស

  • ឥណ្ឌូណេស៊ី៖ ត្រកួត (Komodo Dragon) និង គ្រុឌ (Garuda)

  • ម៉ាឡេស៊ី៖ ខ្លា (Malyan Tiger)

  • ហ្វីលីពីន៖ ក្របីទឹក (Carabao) និង ឥន្ទ្រី (Phillipine Eagle)

  • ថៃ៖ ដំរី (Elephant)។

ចំណែក​ប្រទេស​អាស៊ានដទៃទៀត ដូចជា មីយ៉ាន់ម៉ា វៀតណាម ឡាវ សិង្ហបុរី និងព្រុយនេ ពុំមាន​សត្វ​តំណាង​ជាតិ​ឡើយ។

លើសពីនេះ ប្រទេស​​នៅ​ក្រៅ​តំបន់​អាស៊ាន​ជាច្រើន​ទៀត ក៏មាន​សត្វ​តំណាង​ជាតិ​ផងដែរ ប៉ុន្តែ​យើង​បង្ហាញ​តែប្រទេស​ធំៗ​ប៉ុណ្ណោះ​ដូចជា៖

  • ចិន៖ ខ្លាឃ្មុំ​ផេនដា​យក្ស (Giant Panda), នាគ (Chinese Dragon) និង​ក្រៀល​ក្បាល​ក្រហម (Red-crowned crane)

  • អាមេរិក៖ ឥន្ទ្រី (Bald eagle) និង គោព្រៃ​អាមេរិក (American bison)

  • រុស្ស៊ី៖ ខ្លាឃ្មុំ (Eurasian Brown bear)

  • កូរ៉េខាងត្បូង៖ ខ្លាស៊ីបេរី (Siberian Tiger) និង បក្សី (Korean magpie)

  • ជប៉ុន៖ បក្សី (Green Pheasant) និង ត្រី (Carp)

  • បារាំង៖ មាន់គោក (Gallic Rooster)

  • អង់គ្លេស៖ តោ (lion)

  • ឥណ្ឌា៖ ស្តេច​ពស់វែក (King Cobra)៕

ប្រភព៖ Worldatlas ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;