លោក Duterte សារភាព​ថា មិនអាច​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​បានឡើយ

  • 2017-08-13 09:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​សារភាព​កាលពី​ថ្ងៃទី១១​សីហា​ថា ប្រទេស​លោក មិនអាច​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​បានទេ ដោយសារ​ខ្វះ​ឧបករណ៍ ស្ថានភាព​ទីតាំង​ពិបាក និង​ពេលវេលា​នៃការ​កាន់​តំណែង​របស់​លោក មាន​រយៈពេល​ខ្លី។

លោកបាន​អះអាង​យ៉ាង​ដូច្នេះ​ថា «ប្រទេស​ដទៃ មិនអាច​ដោះស្រាយ​បាន​ផង តើយើង​អាច​ដោះស្រាយ​បាន​យ៉ាង​ដូចម្តេច? យើង​មិនអាច​គ្រប់គ្រង​គ្រឿងញៀន​បានឡើយ»។

លោក Duterte និយាយ​ថា វា​ពិបាកណាស់​ក្នុងការ​ការពារ​ឆ្នេរសមុទ្រ​ហ្វីលីពីន និង​កោះ​រាប់ពាន់ ពីការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់។ លោក​លើកឡើង​ថា សូម្បីតែ​អាមេរិក ក៏​មិនអាច​ទប់ស្កាត់​គ្រឿងញៀន​បានដែរ គ្រាន់តែ​គេ​មិន​សារភាព​ប៉ុណ្ណោះ។

យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​លោក Duterte ជាង១ឆ្នាំ​នេះ បាន​ធ្វើឲ្យ​មនុស្ស​ជាង ៧ពាន់​នាក់ហើយ​បានស្លាប់៕

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;