ស្ងាត់​ៗ​​ K01 ​លេច​មុខសម្ដែង​​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​

  • 2017-08-15 04:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


K01 ​​ដែល​ត្រូវ​បាន​មហា​ជន​ស្គាល់​តាម​រយៈ​ការ​សម្រួលចរាចរណ៍​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​​នោះ ឥឡូវ​​​បាន​បង្ហាញ​វត្ត​មាន​ក្នុង​​​​ភាព​យន្ត​ខ្នាត​ធំ​ រឿង​ "បន្តោង​ឆ្នាំង​ដី​" ​របស់​​ផលិតកម្ម​ សិល្បៈ​ខ្មែរ​ភាព​យន្ត​។

លោក K01 បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី​១​ ហើយ ដែល​លោក​​មាន​​ឱកាស​សម្ដែង​ខ្សែភាពយន្ត​។ លោកថា​ ការ​ថត​ខ្សែ​ភាព​យន្ត ​គឺ​ជា​ក្ដី​ប្រាថ្នា​មួយ​ដែល​​​​ធ្លាប់​ស្រមើ​ស្រមៃ​​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ហេតុ​ដូច្នេះ​លោក​ជឿ​ជាក់​ថានឹង​អាចសម្ដែង​រឿង​ "បន្តោង​ឆ្នាំង​ដី​" បានល្អ ឲ្យ​​ផលិតកម្ម​សិល្បៈ​ខ្មែរ​ភាព​យន្ត​ របស់​អ្នកនាង ចន ច័ន្ទលក្ខិណា​។

នាយ​ ពែកមី ជា​អ្នក​និពន្ធ​ និង​ដឹកនាំ​សម្ដែង​រឿង​ខាង​លើ ​បាន​រៀប​រាប់​ថា​ មូល​ហេតុ​ដែល​ K01 ត្រូវ​បាន​ផលិតករ​ជ្រើស​រើស​ឲ្យ​​សម្ដែង ដោយសារ​តែ​​​ផលិតករ​ យល់​ថា​ K01 ​ជា​បុគ្គល​ម្នាក់​​មាន​ជំនាញ​ខាង​ផ្នែក​សម្រួល​ចរាចរណ៍​ និង​ល្បី​ល្បាញ​នៅ​តាមបណ្ដាញ​​សង្គម​ហ្វេស​ប៊ុក ហើយ​សាច់​រឿង​នេះ​ ក៏​មាន​ទាក់​ទង​ផ្នែក​សម្រួល​ចរាចរណ៍ដែរ​​។

ពែក​មី​ បន្ត​ថា​ ទោះ​បី​នេះ​ជា​រឿង​លើក​ទី​១ ​សម្រាប់​ K01 តែ​លោក​ជឿជាក់​ថា​ K01 អាច​សម្ដែង​បាន​ ព្រោះ​រឿង​នេះ​ទាក់​ទង​ទៅ​នឹង​ជំនាញ​ដែល​រូបគេ​មាន​ស្រាប់ ​ដូច្នេះ​គ្មាន​អ្វី​ពិបាក​ឡើយ​៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី
;