រឿងដាក់រូបទង់ជាតិឥណ្ឌូណេស៊ី ដាំក្បាលចុះ ម៉ាឡេស៊ី ចេញមុខសុំទោសហើយ
- 2017-08-20 07:35:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដាក់រូបទង់ជាតិឥណ្ឌូណេស៊ី ដាំក្បាលចុះ ម៉ាឡេស៊ី ចេញមុខសុំទោសហើយ
ចន្លោះមិនឃើញ
រដ្ឋមន្រ្តីកីឡាម៉ាឡេស៊ី លោក Khairy Jamaluddin បានចេញមុខសុំទោសចំពោះប្រជាជនឥណ្ឌូណេស៊ី ដែលបានបោះពុម្ពចេញរូបទង់ជាតិឥណ្ឌូណេស៊ី បញ្ច្រាស់ នៅលើសៀវភៅស្តីពីស៊ីហ្គេម ធ្វើឲ្យមានការផ្ទុះកំហឹងនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ។
ការដាក់រូបទង់ជាតិឥណ្ឌូណេស៊ី ដាំក្បាលចុះបែបនេះ នឹងធ្វើឲ្យវាដូចទៅនឹងទង់ជាតិនៃប្រទេសប៉ូឡូញទៅវិញ។ សៀវភៅកីឡាស៊ីហ្គេម ត្រូវបានចែកជូនអ្នកចូលរួម ក្នុងពិធីបើកកីឡាស៊ីហ្គេម កាលពីយប់ថ្ងៃទី ១៩សីហាម្សិលមិញ។
លោក Khairy Jamaluddinបញ្ជាក់ថា នេះគឺជាកំហុសបច្ចេកទេសសុទ្ធសាធ ដោយគ្មានបំណងណាមួយឡើយ។ លោកបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះកំហុសនេះ។ លោកនឹងជួបភាគីឥណ្ឌូណេស៊ី ហើយសុំទោសដោយផ្ទាល់ ដោយលោកសង្ឃឹមថា ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំង២ នឹងបង្កើនស្មារតីនៃកីឡាស៊ីហ្គេមនេះបន្ថែមទៀត៕