Domino ចាប់​ដៃ​ Ford បង្កើត​រថយន្ត​បើក​ស្វ័យប្រវត្តិ​ទុក​ដឹក​ជញ្ជូន​ Pizza

  • 2017-08-31 07:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

សេចក្ដី​ប្រកាស​ផ្លូវការ​ចុះ​ផ្សាយ​ថ្មីៗ​នេះ​ដោយ​ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន Domino អាច​ជា​ដំណឹង​មិន​ល្អ​សម្រាប់​អ្នក​មាន​អាជីព​ជា​អ្នក​បើកបរ​ដឹក​ជញ្ជូន។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ទាំង ២ កំពុង​ស្ថិត​ក្នុង​ជំហាន​ផលិត​នូវ​រថយន្ត​ Fusion បើកបរ​ស្វ័យប្រវត្តិ​សម្រាប់​ទុក​ដឹក​ជញ្ជូន Pizza។​

ដំណើរការ​ប្រព្រឹត្តិ​ទៅ​ដោយ​អតិថិជន​ត្រូវ​ប្រើប្រាស់​កម្មវិធី Domino's Tracker ដើម្បី​បង្ហាញ​ពី​ទីតាំង​ដែល​ពួក​គេ​កំពុង​ស្នាក់នៅ អំឡុង​ពេល​ទូទាត់​ថ្លៃ​ទំនិញ។ តាម​រយៈ​ប្រព័ន្ធ GPS បន្ទាប់​ពី​រថយន្ត​នោះ​មក​ដល់​មក​គេហដ្ឋាន​របស់​អតិថិជន ភ្លាមៗ​នឹង​មាន​សារ​មួយ​ផ្ញើ​ចូល​ទៅ​កាន់​ស្មាតហ្វូន ហើយ​អ្នក​ទទួល​បាន​លេខ​កូដ ដើម្បី​យក​ទៅ​វាយ​បញ្ចូល​នូវ​លើ​អេក្រង់​បង្ហាញ​ព័ត៌មាន​មួយ​នៃ​រថយន្ត នោះ​អ្នក​នឹង​មាន​សិទ្ធ​យក​ Pizza បាន​ហើយ។ ចំពោះ​ដំណាក់កាល​ដំបូង វា​មិន​ទាន់​អាច​ធ្វើ​ការ​ដោយ​ស្វ័យប្រវត្តិ​ឯក​ឯង​បាន​ឡើយ ខណៈ​អ្នក​ជំនាញ​នៃ​ Ford នឹង​ធ្វើ​ដំណើរ​ទៅ​ជាមួយ រហូត​ដល់​ពិនិត្យ​ឃើញ​ថា​វា​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន៕

ប្រភព៖ thenextweb ប្រែសម្រួល៖ កៅ រក្សា

;