FIFA បដិសេធ​សំណើ​ទិញ​កីឡាករ​របស់ Leicester ព្រោះ​យឺត ១៤​វិនាទី

  • 2017-09-07 09:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សំណើ​ឯកសារ​ដើម្បី​ទិញ​យក​ខ្សែបម្រើ Adrien Silva របស់​ក្រុម​កញ្ជ្រោង Leicester City ត្រូវ​បាន​ច្រានចោល​ដោយ FIFA ​ដោយសារ​ការ​បញ្ជូន​ឯកសារ មាន​ភាព​យឺតយ៉ាវ ១៤​វិនាទី ក្រោយ​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​ជា​ផ្លូវ​ការ កាលពី​ដំណាច់​ខែ​សីហា។

Adrien Silva
Leicester បាន​យល់ព្រម​លើ​តម្លៃ​ខ្លួន​របស់​ខ្សែ​បម្រើ​ខាង​លើ ចំនួន ២២​លាន​ផោន នៅ​កៀក​ម៉ោង​ដែល​ទីផ្សារ​ដោះដូរ​ត្រូវ​បិទ កាលពី​ថ្ងៃ​ទី​យប់​ថ្ងៃ​ទី៣១ ខែ​សីហា។ ការ​ចុះ​បញ្ជី​របស់ Silva មិន​បាន​បញ្ចប់​ទាន់​ពេល ដូច្នេះ​កិច្ចព្រមព្រៀង​នេះ​ក៏​ត្រូវ​ទុកជា​អាសាបង់​ផង​ដែរ។ ទោះជា​យ៉ាងណា ក្រុម​កញ្ជ្រោង កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស ដើម្បី​ជួយ​ដោះស្រាយ​ចំពោះ​ការ​សម្រេច​នេះ។

Silva ដែល​មាន​អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ព័រទុយហ្គាល និង​ជា​សមិទ្ធផល​កកើត​ចេញ​ពី​ក្រុម​យុវជន​ថ្នាល​របស់​ Sporting Lisbon ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;