អ្នកចាត់ការទូទៅស្រីរបស់ជម្រើសថៃ ប្រកាសលាលែងពីតំណែងហើយ
- 2017-09-09 02:40:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាត់ការទូទៅស្រីរបស់ជម្រើសថៃ ប្រកាសលាលែងពីតំណែងហើយ
ចន្លោះមិនឃើញ
អ្នកចាត់ការទូទៅដ៏ស្រស់ស្អាតរបស់ក្រុមជម្រើសជាតិ U22 ថៃ អ្នកស្រី Watanya Wongopasi បានប្រកាសលាលែងពីតំណែងជាអ្នកចាត់ការទូទៅ ដើម្បីជួយសម្រួលដល់កំណែទម្រង់របស់សហព័ន្ធកីឡាបាល់ទាត់ថៃ ដែលមានគម្រោងក្នុងការរុះរើរចនាសម្ព័ន្ធឡើងវិញក្នុងជម្រើសជាតិថៃ នៅគ្រប់កម្រិត។
អ្នកស្រី បានសម្រេចចិត្តបញ្ចប់អាជីពជាអ្នកចាត់ការទូទៅ ក្រោយពីពិភាក្សាជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លោក Somyot Poompanmuang កាលពីថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០១៧។ លោកស្រី បានជួយឲ្យក្រុម U22 ថៃ ឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ ដែលទើបតែបញ្ចប់កាលពីចុងខែសីហា កន្លងទៅ។
អ្នកស្រី Watanya វ័យ ៣២ឆ្នាំ ជាប្រធានរបស់សាជីវកម្ម News Network Corporation Plc និង ជានាយកប្រតិបត្តិនៃសាជីវកម្ម Spring News Corporation ផងដែរ។
សូមបញ្ជាក់ថា ក្រោមកំណែទម្រង់ថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់ថៃ ក្រុមជម្រើសជាតិថៃគ្រប់កម្រិតទាំងអស់ នឹងមិនមានអ្នកចាត់ការទូទៅទៀតឡើយ ពោលគឺមានតែគ្រូបង្គោល និងគ្រូបង្វឹកប៉ុណ្ណោះ៕