តារា​ចម្រៀង ណយ វ៉ាន់ណេត ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្រុក​កំពង់​សីលា

  • 2017-09-09 14:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ណយ វ៉ាន់ណេត តារា​ចម្រៀង​ជើងចាស់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​បាឡែន​របស់​លោក​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ដែល​ជិះ​គ្នា ២​នាក់ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ ឃុំ​ស្ទឹងឆាយ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥១-១៥២ កាលពី​ម៉ោង ៨​យប់ ថ្ងៃ​សៅរ៍ ទី៩ ខែ​កញ្ញា​នេះ។

​ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ភាគី​ម៉ូតូ​ដែល​ជិះ​គ្នា ២​នាក់ (ប្រុស​ម្នាក់ និង​ស្រី​ម្នាក់) ស្ត្រី​ដែល​ជិះ​ពី​ក្រោយ​បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​អ្នក​បើកបរ​ម៉ូតូ​រង​របួស​ធ្ងន់។ ដោយ​ឡែក តារាង​ចម្រៀង ណយ វ៉ាន់ណេត ក៏​ទទួល​រង​របួស​ផងដែរ។ សមត្ថកិច្ច​បាន​អន្តរាគមន៍ ដើម្បី​នាំ​យក​អ្នក​របួស​ទៅ​សង្គ្រោះ​ភ្លាមៗ។ ចំពោះ​ភាគី​បង្កហេតុ​ នៅ​មិនទាន់​បញ្ជាក់​ឲ្យ​ដឹង​នៅឡើយ​ទេ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;