កូរ៉េខាងជើង​គំរាម​សងសឹក​អាមេរិក ក្រោយ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី

  • 2017-09-13 00:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Han Tae Song អគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​លើក​ឡើង​ក្នុង​សន្និសីទ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​ថា ការ​ចាត់​វិធានការ​ថ្មី​លើ​ប្រទេស​កូរ៉េខាងជើង នឹង​ធ្វើ​ឲ្យ​អាមេរិក​ជួប​ការ​ឈឺចាប់​ខ្លាំង​បំផុត ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ពី​មុន​មក។ ការ​លើក​ឡើង​របស់​អគ្គរដ្ឋទូត​កូរ៉េខាងជើង​រូប​នោះ គឺ​ក្រោយ​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​លើ​កូរ៉េខាងជើង កាលពី​ថ្ងៃ​ទី១១ ខែ​កញ្ញា កន្លង​ទៅ។

លោក Han Tae Song អគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ​អង្គការ​សហប្រជាជាតិ
អគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ក៏​បាន​ចោទ​ប្រកាន់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ផង​ដែរ ថា​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​យោធា។ ជាង​នេះ​ទៅ​ទៀត លោក​បាន​ច្រានចោល​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ដែល​លោក​បាន​ចាត់​ទុក​ថា ជា​វិធានការ​ខុស​ច្បាប់៕

អត្ថបទ​ពាក់ព័ន្ធ : UN ដាក់​ទណ្ឌកម្ម​ជា​ថ្មី ទៅ​លើ​កូរ៉េខាងជើង

ប្រភព៖ BBC ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;