មួយ​ថ្ងៃៗ កម្ពុជា​នាំស្រូវ​ទៅ​លក់​នៅ​វៀតណាម តាម​ច្រក​ខេត្ត​តាកែវ​ជិត​៦០០​តោន

  • 2017-09-13 12:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រូវ​រដូវវស្សា​ និង​ស្រូវ​រដូវ​ប្រាំង​របស់​កម្ពុជា​ ក្នុង​មួយ​ថ្ងៃៗ​ប្រមាណ ៥៨៤​តោន បាន​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ តាម​ច្រក​ផ្លូវ​ទឹក​ក្នុង​ស្រុក​៤ ​របស់​ខេត្ត​តាកែវ គឺ​ស្រុក​អង្គរ​បូរី ស្រុក​បុរី​ជលសា ស្រុក​កោះ​អណ្ដែត​​ និង​ស្រុក​គិរីវង់។​​ នេះ​ជា​ការ​លើកឡើង​របស់​លោក ញ៉ិប ស៊្រន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​តាកែវ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី១២​ ខែ​កញ្ញា ឆ្នាំ​២០១៧។

លោក​ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​តាកែវ បាន​បន្ត​ថា គិត​ពី​ដើម​ឆ្នាំ​២០១៧មក​ទល់​ដើម​ខែ​កញ្ញា​នេះ ការ​នាំ​ចេញ​ស្រូវ​ទៅ​លក់​នៅ​វៀតណាម​ តាម​ច្រក​ខេត្ត​តាកែវ មាន​ចំនួន​សរុប​ប្រមាណ​ជាង ១៤​ម៉ឺន​តោន។ ចំណែក​ក្នុង​ឆ្នាំ២០១៦ ស្រូវ​នាំ​ចេញ​តាម​ច្រក​ដដែល មាន​ចំនួន ២១​ម៉ឺនតោន។

កម្ពុជា មាន​ម៉ាស៊ីន​កិន​ស្រូវ​កាន់តែ​ច្រើន​ឡើង​មក​ទល់​ពេល​នេះ ដែល​ធ្វើ​ឲ្យ​ប្រជាកសិករ​នាំ​យក​ស្រូវ​ទៅ​លក់​នៅ​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​ជិត​លំនៅឋាន​របស់​ពួកគាត់ ហើយ​កត្តា​នេះ​ធ្វើឲ្យ​ចំនួន​ស្រូវ​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ កាន់តែ​មាន​ការ​ថយចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;