តើការ​ដាក់​បាយ​រាប់បាត្រ ចាប់ផ្តើម​ពី​ខាង​ឆ្វេង ឬ​ស្តាំ?

  • 2017-09-20 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះ​តេជ​គុណ​ មាំ វិបុល គង់​នៅ​កុដិ​លេខ​២៧ ​វត្ត​​បទុមវតី​រាជ​វរារាម ឬ​វត្ត​បទុម បាន​មាន​សង្ឃ​ដីកា​​​ថា ​ការ​ដាក់​បាយ​រាប់​បាត្រ គឺ​ពី​ខាង​​​ស្តាំ​​ទៅ​ឆ្វេង មាន​ន័យ​ថា​​​រាប់​​ចាប់​ពី​បាត្រ​​ទី​១​​ដែល​គេ​សន្មត​ថា​នៅ​ខាង​លើ​​។

ព្រះ​តេជ​គុណ​ មាំ វិបុល
​​​​​​​​​​​​ព្រះ​តេជ​គុណ​​​​ដែល​មាន​ស្រុក​កំណើត​​នៅ​​ទឹក​ដី​ខេត្ត​​ត្បូង​​ឃ្មុំ​​​ខាង​លើ បាន​​បន្ថែម​ថា ​មាន​​​មូល​ហេតុ​​សំខាន់​​ពី​រ​នៃ​ការ​ដាក់​បាយ​​​បាត្រ​​​​​។
  • ​ទី​​មួយ​​ គឺ​​ដើម្បី​ជា​​​ចង្ហាន់​ដល់​ព្រះ​សង្ឃ​​ផង ​និង​ដើម្បី​​​ឲ្យ​ព្រះ​សង្ឃ​ឧទ្ទិស​កុសល​​មគ្គផល​ដល់​​​បុព្វ​ការី​ជន មាន​មាតា​ បិតា​ ជី​ដូន​ជីតា ញាតិ​ការ​​​ទាំង​៧​សន្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ។  
  • មូល​ហេតុ​ទី​ពីរ​គឺ​ មាន​​​ធ្វើ​ឲ្យ​​ពុទ្ធ​​សាសនិក​មាន​​​​​ចិត្ត​សប្បាយ​​ ជ្រះ​ថ្លា ឧទ្ទិស រាប់​​​បាត្រ​​ប្រគេន​​ព្រះ​សង្ឃ។ ​ក្រោយ​ពេល​​ពុទ្ធ​បរិស័ទ​រាប់​បាត្រ​រួច គេ​យក​បាយ​​នោះ​ទៅ​ប្រគេន​ព្រះ​សង្ឃ​ផ្ទាល់​តែ​ម្ដង។​​ពេល​នៅ​សល់​​ទើប​​គេ​ចែក​​ទាន​ទៅ​​ដល់​​​លោក​​តា លោក​យាយ​ដែល​ចូល​រួម​ក្នុង​​ពិធី​បុណ្យ​ពិសា ឬ​ចែក​ដល់​​អ្នក​ក្រ​ខ្សត់​ជា​ដើម។

ក្រៅ​ពី​ការ​​​ដាក់​​​បាយ​បាត្រ​ គេ​តែង​សង្កេត​​ឃើញ​មាន​​ ចាន​​ដែក​ដាក់​បាយ​ម្ហូប​សម្ល​នៅ​សល់​ពី​​ការ​រាប់​បាត្រ​ ដោយ​​ពុទ្ធ​បរិស័ទ​​តែង​ជីព​​បាយ​សល់​នឹង​ដៃ​ទៅ​ដាក់​។ ចំពោះ​បាយ​​សម្ល​​ទាំង​នោះ​ ព្រះ​តេជ​គុណ​ មាំ វិបុល​មាន​សង្ឃដីកា​ថា​ គឺ​ជា​​​​​​បាយ​ម្ហូប​សំណែន​​​​​​​ ដែល​គេ​យក​ទៅ​សែន​ អារក្ស​អ្នក​តា​ព្រៃ​ភ្នំ ឬ​​យក​ទៅ​ឲ្យ​ពួក​ប្រេត​​ទាំង​ឡាយ​ណា​ ដែល​មិន​អាច​ទទួល​ទាន​តាម​រយៈ​ការ​ឧទ្ទិស​​កុសល​បាន ឬ​​​យក​ទៅ​ឲ្យ​សត្វ​ ឆ្កែ​ ឆ្មា​នៅ​ក្នុង​វត្ត​៕

ប្រភព៖ Sabay News ​ អត្ថបទ៖ មាន រតនា

អត្ថបទថ្មី
;