អ្នកចាំទី​ដៃ​ស្អិត​ និង​ខ្សែ​បម្រើ​ល្អ​របស់​វៀតណាម អវត្តមាន​ពេល​ប៉ះ​កម្ពុជា

  • 2017-09-28 07:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកចាំទី​ដៃ​ទី​មួយ​កូនកាត់​រុស្ស៊ី Dang Van Lam របស់​ក្រុម​ជម្រើស​ជាតិ​វៀតណាម រួម​ជា​មួយ​ខ្សែ​បម្រើ Van Minh Tuan នឹង​អវត្តមាន​ពី​ការ​ប្រកួត​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2019 នា​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ២០១៧ ដោយសារ​បញ្ហា​របួស។

Dang Van Lam កំពុង​របួស​ជើង ចំណែក​របួស Vu Minh Tuan មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នោះ​ទេ។ យ៉ាង​ណា​មិញ គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​របស់​ជម្រើស​ជាតិ​វៀតណាម លោក Mai Duc Chung អាច​នឹង​ប្រើប្រាស់​អ្នកចាំទី Minh Long របស់​ក្លឹប Ha Noi FC, Huynh Tuan Linh របស់​ក្លឹប Than Quang Ninh ឬ អ្នកចាំទី Tien Dung របស់​ក្លឹប Thanh Hoa ។ ការ​បាត់បង់​អ្នកចាំទី​កូនកាត់​រុស្ស៊ី​កម្ពស់​ខ្ពស់​ខាងលើ ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​មួយ​សម្រាប់​វៀតណាម ព្រោះ​អ្នកចាំទី​រូបនេះ​ហើយ ដែល​ធ្លាប់​ចាប់​ឲ្យ​វៀតណាម រក្សា​លទ្ធផល​ស្មើ ០-០ ទល់​នឹង​ក្រុម​ខ្លាំង​ហ្សកដានី កាលពី​ប្រកួត​ទី​ពីរ។​

អ្នកចាំទី Dang Van Lam
​ចំណែក ខ្សែ​បម្រើ Dinh Thanh Trung អាច​នឹង​ជំនួស Vu Minh Tuan។ Thanh Trung ជា​ខ្សែបម្រើ​ដ៏ល្អ​ផងដែរ ដោយ​រួម​ចំណែក​ជួយ​ឲ្យ​ក្លឹប Quang Nam ឈរ​នៅ​លេខ២ ក្នុង​លីគ​កំពូល​វៀតណាម នា​ពេល​បច្ចុប្បន្ន។
ខ្សែបម្រើ Vu Minh Tuan (ដោះអាវ)

សូម​រម្លឹក​ថា កាលពី​ជើង​ប្រកួត​ទី៣ ក្នុង​ពូល C វៀតណាម​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​កម្ពុជា ក្នុង​លទ្ធផល ១-២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;