Bale ត្រូវ​មិត្ត​រួម​សញ្ជាតិ​ម្នាក់ ដណ្ដើម​យក​ពាន​កីឡាករ​វែល​ល្អ​ប្រចាំ​ឆ្នាំ​ហើយ

  • 2017-10-02 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ Gareth Bale របស់​ក្រុម​អធិរាជ​ស Real Madrid បាន​បាត់បង់​ឱកាស​ជា​ម្ចាស់​ពាន​រង្វាន់​កីឡាករ​វែល​ល្អ​ប្រចាំឆ្នាំ (2017 Wales Player of the Year) ដោយ​បាន​ធ្លាក់​ទៅ​លើ​មិត្ត​រួម​ក្រុម ដែល​ជា​ខ្សែ​ការពារ Chris Gunter របស់​ក្រុម Reading ។

Chris Gunter (រូបភាព៖ BT Sports)
Bale គឺ​ជា​ម្ចាស់​ពាន់​រង្វាន់​នេះ ចំនួន ៤​រដូវកាល​រួច​មក​ហើយ ប៉ុន្តែ​ទើប​តែ​ខកខាន​នៅ​ឆ្នាំ​២០១៧នេះ។ យ៉ាង​ណា​មិញ រូបគេ​ក៏​ទទួល​បាន​ពាន​រង្វាន់​មួយ​ផងដែរ គឺ កីឡាករ​ល្អ​របស់​កីឡាករ​ប្រចាំ​ឆ្នាំ (Players' Player of the Year) ខណៈ​ខ្សែ​បម្រើ Joe Allen របស់​ក្រុម Stoke បាន​ក្លាយជា​ម្ចាស់​ពាន​កីឡាករ​ល្អ​របស់​អ្នកគាំទ្រ​ប្រចាំឆ្នាំ (Fans' Player of the Year)។

ការ​ប្រកាស​នេះ បាន​ធ្វើឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​វែល កាល​ពី​ម្សិលមិញ៕

Gareth Bale (រូបភាព៖ The Sun)

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;