ឈិត សុវណ្ណបញ្ញា មិនទាន់អស់សង្ឃឹម ទោះចូលថោនមួយរយៈនៅតែស្ងប់ស្ងាត់
- 2017-10-03 08:39:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិត សុវណ្ណបញ្ញា មិនទាន់អស់សង្ឃឹម ទោះចូលថោនមួយរយៈនៅតែស្ងប់ស្ងាត់
ចន្លោះមិនឃើញ
តារាចម្រៀង ឈិត សុវណ្ណបញ្ញា និយាយថាកញ្ញានៅតែមានក្ដីសង្ឃឹមក្នុងទ្រនំថ្មី គឺផលិតកម្ម ថោន បើទោះជាការហក់ចូលផលិតកម្មនេះមួយរយៈមក ហាក់នៅមិនទាន់មានអ្វីអាចធ្វើឱ្យទស្សនិកជនទាក់ទាញខ្លាំងក៏ដោយ។
បញ្ញាបន្តថា ការចូលផលិតកម្ម ថោន មួយរយៈកញ្ញាពិតជាទទួលបានបទពិសោធន៍ថ្មីជាច្រើន ជាពិសេសបទចម្រៀងជាច្រើនបទ។ បើទោះជាបទចម្រៀងទាំងនោះហាក់នៅមិនទាន់ចាក់ចំបេះដូងអ្នកស្ដាប់ ក៏ខ្លួននៅតែមានសុទិដ្ឋិនិយមថាអាចមានលំនឹងដូចគេដូចឯងបាន។
តារាចម្រៀងរូបនេះទទួលស្គាល់ថា ការរកអ្វីដែលថ្មីសម្រាប់ទស្សនិកជន រួមនឹងបទចម្រៀងល្អដើម្បីលើកប្រជាប្រិយភាពឱ្យខ្ពស់ គឺពិតជាលំបាក។ តែយ៉ាងណាក៏ដោយអតីតតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បញ្ជាក់ថាខ្លួនកំពុងត្រៀមបទចម្រៀងថ្មី និងស្ទិលប្លែកៗជាច្រើន ដែលត្រៀមនឹងចេញនាពេលឆាប់ៗ។
ឈិត សុវណ្ណបញ្ញា បានចាកចេញពីទ្រនំផលិតកម្ម ហង្សមាស មកកាន់ទ្រនំ ថោន កាលពីពេលថ្មីៗជាមួយតារាចម្រៀងផ្សេងទៀត ដូចជា យក់ ឋិតរដ្ឋា ជាដើម៕